គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ នារីពីរនាក់ គឺជាគោលដៅចម្បង ក្នុងការបើក រថយន្តបុកទាំង រស់ពីសំណាក់បុរស នៅក្នុងក្រុង Ponta Grossa ប្រទេស ប្រេស៊ីល កាលពីថ្ងៃ អាទិត្យកន្លងទៅ នេះ បើយោងតាមការដកស្រង់ អត្ថបទចុះផ្សាយ ពីទំព័រ ឡាយឡីក ។
គួរបញ្ជាក់ថា ជនរងគ្រោះជាស្រ្តី ២ នាក់ ក៏កំពុងតែរង់ចាំដោយឈរជាជួរចូលទៅសួរសុខទុក្ខទណ្ឌិត នៅឯពន្ធនាគារ Hildebrando de Souza នៅពេលនោះ រថយន្តសំដៅមកពួកនាង និង បើកបុកទាំង កម្រោលផ្ទាល់តែម្តង ។ លើសពីនេះ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ ក្នុងចំណោម ស្រ្តីផ្សេងទៀត ដេលបានរងរបួសនោះ គឺជាអតីតមិត្តស្រី បុរសជាអ្នកបើកបរ ក្នុងនោះ នាងទទួលរង របួសធ្ងន់ ។ ដោយឡែក សេចក្តីរាយការណ៍ លម្អិតស្តីពីមូលហេតុបុក ក៏ដូចជា តាមចាប់ ឃាត់ខ្លូន ជន ដៃដល់បានឬមិនបានយ៉ាងណានោះ គឺមិនទាន់មានសេចក្តីរាយការណ៍នៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡីក