សួនកម្សាន្តមួយដែលគេហៅថា សួននរក Wang Saen Suk គឺជាកន្លែង ដែលភ្ញៀវទេសចរ
ចូលចិត្តទស្សនា។ Wang Saen Suk ស្ថិតនៅតំបន់ជាយក្រុងបាងកក ប្រទេសថៃ ដោយយើង
ត្រូវធ្វើដំណើរ តាមផ្លូវទៅប៉ាតាយ៉ា។ នៅសួនកំសាន្តមួយនេះ ពោរពេញទៅដោយ រូបចម្លាក់
ជាច្រើន ដែលបង្ហាញពីជីវិតនៅឋាននរក ដែលត្រូវយមបាលដាក់ទណ្ឌកម្ម។
ទីកន្លែងមួយនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ឲ្យចូលទៅទស្សនា ហើយពួកគេនឹង
បានស្វែងយល់ពីជីវិត ដែលបានអ្នកបានស្លាប់ ហើយចុះទៅឋាននរកទទួលទោស បែបណា
ខ្លះទៅតាមសាសនាព្រះពុទ្ធ និងអាចយល់ដឹងអំពី ដើមកំណើតព្រះពុទ្ធ រហូតដល់ថ្ងៃចូលបរិ
និពាន្វទៀតផង៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល