CamNews

មិនគួរឲ្យជឿ 

រន្ធត់ហួស ស្តែងៗ ពេកហ្អើយ !! សិស្សប្រុស ជំទង់ ច្រឡំ បាញ់សម្លាប់​ គ្រូបង្វឹករបស់ខ្លួន ដោយអចេតនា

ស្ទើរតែមិនគួរអោយជឿ ៖ គួរបញ្ជាក់ថា ខ្សែអាថ៍វីដេអូ​ ខាងក្រោមនេះ សរបញ្ជាក់អោយឃើញ ពីវិនាទី មុន អំឡុងពេល និងក្រោយពេល យុវសិស្សម្នាក់ ច្រឡំបាញ់ សម្លាប់គ្រូបង្វឹកខ្លួនឯង   ដោយអចេតនា ស្ថិតនៅក្នុងវ័យទើបតែ ១៦ ឆ្នាំ​ យុវសិស្ស ឈ្មោះ Jamshedji H មានវិនាទីមួយនេះ​ គេឃើញគាត់លើក កាំភ្លើងដៃមក រួចយារ តម្រង់ និងបាញ់ចំ គ្រូបង្វឹករបស់ខ្លួន មានឈ្មោះថា   Andrei  Kiselev ស្លាប់នៅ នឹងកន្លែង នៅនឹងតុ ផ្ទាល់តែម្តង ។

ជាមួយនឹងខ្សែអាថ៍ វីដេអូ ថតបានមួយនេះ បើតាមសេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា បានកើត ឡើងតាំងពីថ្ងៃទី ១៣ មិថុនា មកម្ល៉េះ សិស្សបម្រុង ចូលរួមប្រកួតកីឡាអូឡាំពិក មកពី Novokuznetsk ខណៈមានពេលមួយនោះ ក្រោយពីបានកើតមានឡើង នូវគ្រោះថ្នាក់  ចៃដន្យមួយនេះ  គេ បានឃើញ គាត់បានព្យាយាម រត់គេចខ្លួន ។ ដោយឡែក ខ្សែអាថ៍វីដេអូនេះ ត្រូវបានគេ រៀបចំ សាជាថ្មី ដោយ ធ្វើ ការកាត់ចោល នូវវិនាទីគ្រោះថ្នាក់ បាញ់ចំ ដ៏រន្ធត់ ។

ក្រោយពីគ្រាប់កាំភ្លើង បាញ់ចំក្បាល គ្រូបង្វឹកម្នាក់នេះ ប្រភពបញ្ជាក់ថា គាត់  បាន ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង ។ អំឡុងពេលដែលមានការសាកសួរចម្លើយ អត្តពលិក  វ័យ ១៦  ឆ្នាំ  រូបនេះ​បញ្ជាក់ថា តាមពិតទៅ គាត់គ្រាន់តែ លលេងតែប៉ុណ្ណោះ តែដឹងអីថា នៅក្នុងកាំភ្លើងនោះ មានគ្រាប់ពិតទៅវិញ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news World news Breaking news Unt news Russia