អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញ
ផ្សាយកាលពីថ្ងៃពុធ ទី០៧ ខែវិច្ឆិកា កន្លងផុតទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា បក្សកុម្មុយ
នីសចិន បានប្រកាសអោយដឹងពីបេក្ខភាព ដែលអាចជាអ្នកដឹកនាំបន្ត គឺលោក Xi Jinping ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងសមាជបក្សកុមុយនីសចិន
ដែលត្រូវបានធ្វើឡើងនៅក្នុងក្រុងប៉េកាំង កាលពីពេលកន្លងទៅនេះ។ លើសពីនេះទៅទៀត
បើយោងតាមរបាយការណ៍ដដែលបានបន្ថែមថា លោក Xi Jinping គឺជាបេក្ខភាពតែមួយគត់
ដែលត្រូវបានបក្សលើកឡើងធ្វើជារដ្ឋលេខាធិការបក្ស ក៏ដូចជា ប្រធានាធិបតីចិនផងដែរ ។
គួររំឭកផងដែរថា បើនិយាយពីសន្តិសុខក្នុងសង្គមវិញ អាជ្ញាធរមានសមត្តកិច្ចបានខិតខំប្រឹង
ប្រែងការពារ ក៏ដូចជាពង្រឹង ស្របពេលដែលមានសមាជរបស់បក្សកុមុយនីសចិនមួយនេះ ។
ទន្ទឹមនឹងមានសមាជរបស់បក្សកុមុយនីសចិន នាទីក្រុងប៉េកាំង ក៏មានការអញ្ជើញចូលរួមពីសំ
ណាក់លោកប្រធានាធិបតីចិន Hu Jintao និងលោកនាយករដ្ឋមន្រ្តី Wen Jiabao ។
ដោយឡែក បើងាកក្រឡេកទៅមើលសមាជអំឡុងកិច្ចប្រជុំនាទីក្រុងប៉េកាំងនោះវិញ ប្រធានា
ធិបតីចិន លោក Hu Jintao ក៏បានផ្តល់នូវអនុសាសន៍ ទាក់ទិនទៅនឹងការជំរុញសេដ្ឋកិច្ចចិន
អោយនៅតែក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងចំណោមប្រទេសមហាអំណាចធំ
ៗលើលោក៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ