ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងស្រី ជនជាតិ រុស្ស៊ីម្នាក់ សម្រេចចិត្ត ធ្វើអត្តឃាត ដោយលោតចុះពីសំណង់ រស់នៅរបស់នាង ក្នុងទីក្រុង St. Petersburg ភ្លាមៗបន្ទាប់ពីឪពុកម្តាយជនរងគ្រោះបានប្រទះឃើញនាង លួចមើលរឿងអាសអាភាស នៅតាមប្រព័ន្ធអនឡាញ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា រំពេចនោះ ជម្លោះក៏បានកើតមានឡើង រវាងពួកគេ ទាំងអស់គ្នា ក្រោយពីបានដឹងរឿងហេតុ មិនស្មានដល់មួយនេះ ដោយប្រទះឃើញ កូនស្រី របស់ខ្លួន នាង Dasha L លួចមើលរឿងអាសអាភាស ។ ក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ និ ងគួរ អោយខ្លាចនោះ គឺថា វិនាទី នោះ អំឡុងពេលដែលមានជម្លោះ ក្មេងស្រី វ័យ ១២ ឆ្នាំ នាង Dasha L បាន សម្រេចចិត្ត ធ្វើអត្តឃាតភ្លាមៗ ដោយលោតចុះពីជាន់ទី ១៤ ។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន រុស្ស៊ី បន្តចុះ ផ្សាយអោយដឹងថា ក្រោយពីបានកើតមានឡើងនូវ គ្រោះថ្នាក់ កម្រមួយនេះ គេឃើញមាន មតិមួយចំនួន បាន លើកឡើងជាបន្តបន្ទាប់ នៅតាមប្រព័ន្ធអន ឡាញតួយ៉ាងរួមមានដូចជា ៖ ការស្តីបន្ទោស អោយឪពុកម្តាយ មិនគួរណា ស្តីបន្ទោសអោយនាងខ្លាំងៗ ពេកនោះទេ នាវិនាទីនោះ ។ គួរណា ត្រូវពន្យល់នាង ដោយមានខន្តីជាជាងដាក់សម្ពាធអោយនាងភ្លាមៗ ដោយឡែក អ្នកឯទៀត បានលើកឡើង ទន្ទឹមនឹងគ្នាថា ៖ ការចែក រំលែក និងការចូលមើលដោយងាយ បណ្តារឿងអាសអាភាស នៅតាមប្រព័ន្ធអនឡាញ គួរណា ត្រូវបញ្ឈប់ ឬរឹតបណ្តឹង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេញូវ