CamNews

មិនគួរឲ្យជឿ 

ចម្លែកៗ ៖ អាក្រាតកាយ រត់ចេញក្រៅអាគារ កាត់អវយវៈភេទ ខ្លួនឯង

មិនគួរអោយជឿ ៖ បុរសម្នាក់ស្ថិតនៅក្នុងសភាពអាក្រាតកាយ បានរត់ចេញមកខាងក្រៅ
ផ្លូវ រួចធ្វើការព្យាយាមកាត់អវយវៈភេទ    របស់ខ្លួនឯង  នៅពីមុខមនុស្សម្នា ដោយកាំបិទ
ដែលករណីនេះ  បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង  នេះបើយោងតាមសេចក្តីរាយការណ៍
របស់គេហទំព័រសារព័ត៌មានប្លែកបរទេស mirror ។

គួរបញ្ជាក់ផងដែរថា បុរសចម្លែករូបនោះ មានវ័យ ៤៣ ឆ្នាំ ។ ដោយឡែក បើតាមប្រភព
សារព័ត៌មានដដែល  ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ក៏មានការអន្តរាគមន៍ពី
សំណាក់ក្រុមមន្រ្តីប៉ូលីសដោយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ
បន្ទាន់ បន្ទាប់ពីគាត់បានទទួលការរងរបួសធ្ងន់ តែមិនបានគំរាមគំហែងដល់អាយុជីវិត
នោះទេ។

គួររំឭកផងដែរថា    ករណីខាងលើនេះ  បានកើតឡើងកាលពីរាត្រីថ្ងៃសុក្រកន្លងទៅនៅ
ឯប្រទេសអង់គ្លេស ។  យ៉ាងណាមិញ បើតាមការអះអាងជាជំហានដំបូងរបស់ក្រុមមន្រ្តី
ប៉ូលីស បុរសរូបនោះ ទំនងមកពីមានបញ្ហាខាងសតិអារម្មណ៍៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ mirror


Tags: international news strange news unbelievable news pic