CamNews

យានយន្ត 

កំពូលរថយន្ដរបស់កីឡាករនៅយួរ៉ួ២០១២

រថយន្ដម៉ាកល្បីៗដូចជា Bentley, Ferrari, ឬ Lamborghini ជាដើម្បី ត្រូវបានកីឡាករបាល់
ទាត់ និយមប្រើប្រាស់ ទន្ទឹមនឹងប្រភេទរថយន្ដប្រណិត ដូចជា Mercedes ឬ BMW ។

រូបភាពទាំងឡាយខាងក្រោម បង្ហាញពីមុខមាត់របស់កីឡាករសំខាន់ៗ រួមជាមួយនឹងរថយន្ដ
ដ៏ទំនើបរបស់ពួកគេ៖

Jaguar XKR

Steven Gerrard ជាមួយនឹង Jaguar XKR គ្មានដំបូល មានតម្លៃប្រមាណជា ១៣២.០០០ដុល្លារ។
រថយន្ដនេះមានកម្លាំង ៥១០សេះ និងអាចបង្កើនល្បឿនពី ០ ដល់ ១០០គម/ម៉ោង បន្ទាប់ពី ៤,៨
វិនាទី។

កីឡាករហូឡង់ Dirk Kuyt នៅក្បែររថយន្ដទំនើប Audi R8 របស់ខ្លួន។

Maserati GranTurismo

Maserati GranTurismo​ ពណ៌.ស របស់កីឡាករ Mario Balotelli មានតម្លៃប្រហែល ១៥៥.០០០
ដុល្លារ។

Ferrari 458 Italia

Metsut Oezil ​ខ្សែការពាររបស់អាឡឺម៉ង់ បើកបររថយន្ដ Ferrari 458 Italia សេរី Anderson
Germany Black Carbon Edition។

Ferrari 458 Italia

កំពូលតារាបាល់ទាត់អង់គ្លេស Frank Lampard បង្ហាញពីភាពជឿជាក់ទៅលើក្លឹប Chelsea
ដោយរថយន្ដ Ferrari 458 Italia ​ពណ៌ខៀវ ដែលមានតម្លៃប្រហែល ២៦៤.០០០ដុល្លារ។

Lamborghini Murcielago

Lamborghini Murcielago LP640-4 របស់ខ្សែប្រយុទ្ធ Mathieu Valbuena (បារាំង) ធ្លាប់ជួប
គ្រោះថ្នាក់ កាលពីចុងឆ្នាំ ២០១០។

Bentley Continental GT

Bentley Continental GT Speed គឺជារថយន្ដរបស់ខ្សែការពារ Khalid Boulahrouz មកពី
ហូឡង់។

Porsche Cayenne

Porsche Cayenne សេរី TechArt Magnum ខ្សែការពារហូឡង់ Nigel de Jong។

Ferrari 599 GTO

Ferrari 599 GTO របស់ Cristiano Ronaldo

Ferrari Enzo

រថយន្ដ Ferrari Enzo របស់ខ្សែប្រយុទ្ធប្រទេសស៊ុយអែត គឺកីឡាករ Zlatan Ibrahimovic៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: car uero 2012