CamNews

ជីវិត និងការងារ 

មហាសេដ្ឋីពិភពលោករបស់ជប៉ុន ៖ បាត់បង់ ៧៥ពាន់លានដុល្លារ ត្រឹមតែ ២ឆ្នាំ

ថ្មីៗនេះ សារព័ត៌មានក្នុងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង នៅចំពោះដំណឹងដែលថា ទ្រព្យ
សម្បត្តិរបស់មហាសេដ្ឋី ជនជាតិ ប្រេហ្សីល លោក Eike Batista ថយចុះយ៉ាងគំហុក ពី ៣៥,៥
ពាន់លានដុល្លារ មកនៅត្រឹម ២០០លានដុល្លារអាមេរិក ដោយសារតែទីផ្សារទំនិញធ្លាក់ចុះ។ ប៉ុន្ដែ
ការបាត់បង់ដ៏ធំធេងនេះ មិនស្មើមួយចំណែកនោះទេ ធៀបនឹងការបាត់បង់របស់មហាសេដ្ឋីជប៉ុន
Masayoshi Son ។

Masayoshi Son គឺជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន ទូរគមនាគមន៍ SoftBank ។ នាដើម
ឆ្នាំ ២០០០ យុគសម័យរបស់ dotcom កំពុងរីកចម្រើន ទ្រព្យសម្បត្តិរបស់គាត់ ក៏បានកើនដល់
៧៦ពាន់លានដុល្លារអាមេរិក។ ក្រោយពីយុគសម័យ dotcom បានកន្លងហួស ភាគហ៊ុនរបស់
គាត់ក៏បានដំក្បាលចុះ Masayoshi Son បានក្លាយជាមហាសេដ្ឋី “កំសត់” បំផុត នៅពេលបាត់បង់
ទ្រព្យដែលត្រូវគេយល់ថា ច្រើនបំផុតក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិ។

Masayoshi Son គឺជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុនទូរគមនាគមន៍ SoftBank

គួរបញ្ជាក់ថា កាលពីមានអាយុ ១៦ឆ្នាំ Masayoshi Son និងគ្រួសារ បានចាកចេញពីជប៉ុន ទៅ
រស់នៅ California អាមេរិក។ Masayoshi Son បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ
សេដ្ឋកិច្ចនិងព័ត៌មានវិទ្យាពីសាលា UC Berkeley ។ ក្នុងអាយុ ២៤ឆ្នាំ Masayoshi Son បានបង្កើត
ក្រុមហ៊ុន SoftBank នៅក្រុង Tokyo ។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ SoftBank បានធ្វើការអភិវឌ្ឍ
កម្មវិធីជាច្រើនសម្រាប់កុំព្យូទ័រ ហើយក្រោយមក Masayoshi Son បានចំណាយពេលស្ទើរមួយ
ទសវត្សដើម្បីប្រែក្លាយ SoftBank ទៅជាអាណាចក្រទូរគមនាគមន៍មួយដ៏មានអំណាច។

មកដល់ទសវត្សទី ៩០ SoftBank ក៏ចាប់ផ្ដើមដំណើរការក្រុមហ៊ុនឈ្មួញកណ្ដាលផ្នែកមូលបត្រ
និងក្រុមហ៊ុនផ្គត់ផ្គង់ផ្កាយរណបទូរទស្សន៍។ ក្រៅពីនេះ Masayoshi Son ក៏បានបញ្ចុះបញ្ចូល
Yahoo ដើម្បីអនុញ្ញាតឱ្យខ្លួន បង្កើត Yahoo! Japan (ប្រព័ន្ធស្វែងរក ធំបំផុតនៅជប៉ុន)។

ក្រោយពី SoftBank បានបង្ហាញខ្លួន ក្នុងឆ្នាំ ១៩៩៥ លោក Masayoshi Son ភ្លាមនោះ ក៏បាន
ក្លាយជាមហាសេដ្ឋី។ ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ លោក បានប្រើប្រាស់ទុនដែលប្រមូលបាន
របស់ SoftBank ដើម្បីពង្រីកអាណាចក្ររបស់ខ្លួន ក្នុងល្បឿនយ៉ាងលឿន ដោយកាលណោះ
សម័យ dotcom ចាប់ផ្ដើមឡើងកំដៅ។ តាមរយៈ SoftBank លោក Masayoshi Son បានទិញ
ភាគហ៊ុនយ៉ាងច្រើន ពីក្រុមហ៊ុនល្បីៗរាប់សិប ដូចជា E*Trade, Alibaba និងធនាគារឥណទាន
Nippon របស់ជប៉ុន។

មានពេលខ្លះការវិនិយោគខាងលើ   បាននាំមកនូវប្រាក់ចំណេញកក់ក្ដោង   ហើយទុនរបស់
SoftBank ធ្លាប់បានឡើងដល់ ១៨០ពាន់លានដុល្លារអាមេរិក។ ជាម្ចាស់ទ្រព្យចំនួន ៤២% នៅ
ក្នុងក្រុមហ៊ុន SoftBank លោក Masayoshi Son បានក្ដាប់នៅក្នុងដៃ នូវទឹកប្រាក់ ៧៦ពាន់លាន
ដុល្លារអាមេរិក ក្នុងឆ្នាំ ២០០០។ ប៉ុន្ដែ ក្នុងអំឡុងពេល ២ឆ្នាំបន្ទាប់នោះ ផ្សារភាគហ៊ុនត្រូវដំក្បាល
ចុះ តម្លៃរបស់ផ្សារហ៊ុន NASDAQ ថយចុះ ៧៦% ។

ពិតណាស់ ក្រុមហ៊ុនបច្ចេកវិទ្យាដូច SoftBank ក៏មិនអាចគេចផុតពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ទី
ផ្សារ។ តម្លៃនៃការវិនិយោគ ៤០០លានដុល្លាររបស់ SoftBank នៅ E*Trade  បានស្រុតចុះនៅ
ត្រឹមតែ ២២លានដុល្លារ។ តម្លៃទុនក្នុងទីផ្សាររបស់ SoftBank ក៏បានធ្លាក់ចុះដល់ទៅ ៩៨% ពី ១៨០
ពាន់លានដុល្លារ មកនៅត្រឹម  ២,៥ពាន់លានដុល្លារ។  ជាមួយនឹងការដំក្បាលចុះបែបនេះ  ទ្រព្យ
របស់មហាសេដ្ឋី Masayoshi Son បានបាត់បង់ពី ៧៦ពាន់លានដុល្លារ មកនៅត្រឹម ១,១ពាន់លាន
ដុល្លារ ដូច្នេះ លោកត្រូវខាត់បង់អស់ ៧៤,៩ពាន់លានដុល្លារអាមេរិក។


យ៉ាងនេះក្ដី បច្ចុប្បន្ន SoftBank បានបង្ហាញសញ្ញានៃការងើបឡើងវិញ។ មកដល់ពេលនេះ
SoftBank បានក្លាយជាក្រុមហ៊ុនអ៊ីនធើណិតធំលំដាប់ទី ៣ របស់ជប៉ុន។ ខែសីហា ឆ្នាំ ២០១៣
Masayoshi Son បានកាន់កាប់ភាគហ៊ុន ២២% នៅ Softbank ហើយទ្រព្យរបស់លោក បានកើន
ដល់ ១១,៨ពាន់លានដុល្លារ ប្រការនេះ ធ្វើឱ្យលោក ក្លាយជាអ្នកមានលំដាប់ទី ២ នៅជប៉ុន។

Masayoshi Son បច្ចុប្បន្ន រស់នៅក្នុងវិមានមួយដែលមានតម្លៃ ៥០លានដុល្លារអាមេរិក ស្ថិតនៅ
ក្នុងក្រុង Tokyo ។ កាលពីឆ្នាំ ២០១២ Masayoshi Son បានចំណាយប្រាក់ ១១៧លានដុល្លារ ទិញ
យកភូមិគ្រឹះមួយនៅ Woodside, California ក្បែរជ្រលងភ្នំ Silicon ។ ក្រៅពីនេះ លោកក៏ជាម្ចាស់
នៃក្រុមបាល់ baseball អាជីពមួយនៅជប៉ុន មានឈ្មោះថា Softbank Hawks ។

គេមិនអាចជឿបានថា Masayoshi អាចស្វែងរកបានប្រាក់ដ៏ច្រើនដូចមុន(៧៦ពាន់លានដុល្លារ)
ប៉ុន្ដែ ប្រការមួយដែលជាការពិត នោះគឺថា ទ្រព្យរបស់លោក កំពុងតែកើនឡើង៕


ដោយ ៖ តារា
ប្រភព ៖ Therichest