ទូរស័ព្ទឆ្លាតវៃ ដែលស្ទើរតែមិនមានគែមអេក្រង់ Sharp Aquos Crystal ទើបត្រូវបាន Softbank
និង Sprint ឧទ្ទេសនាម នៅទីផ្សារអាមេរិក។
ដូចទៅនឹងព័ត៌មានដែលធ្លាប់បានចុះផ្សាយមុននេះ ក្រៅពីការរួមដៃគ្នាជាមួយ ក្រុមហ៊ុន Sharp ដើម្បីឧទ្ទេសនាមស្រឡាយស្មាតហ្វូនដែលមានគែមអេក្រង់ស្ដើងបំផុតក្នុងលោក Aquos Crystal
ភាគី Softbank ក៏បានឧទ្ទេសនាមផលិតផលនេះ នៅក្នុងទីផ្សារអាមេរិក តាមរយៈក្រុមហ៊ុនអ៊ីនធឺរ
ណែត Sprint របស់ខ្លួនផងដែរ។
ទីផ្សារអាមេរិក បានស្គាល់ឈ្មោះ Sharp Aquos នេះ ក្នុងបច្ចេកវិទ្យាសំខាន់ គឺ ទូរទស្សន៍ HD
ដូច្នេះ គេមិនមានការភ្ញាក់ផ្អើលប៉ុន្មាននោះទេ នៅពេលស្មាតហ្វូនថ្មីនេះ ត្រូវបានគេទទួលស្វា
គមន៍យ៉ាងខ្លាំង ក្នុងទីផ្សារដ៏ធំមួយនេះ។ នៅអាមេរិក អ្នកអាចទទួលបានស្មាតហ្វូន Sharp Aquos
Crystal ដោយឥតគិតថ្លៃ ប្រសិនយល់ព្រមចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអ៊ីនធឺរណែត Sprint របស់
ពេល ២ឆ្នាំ ឬ ចំណាយតែ ១៤៩ដុល្លារអាមេរិក នៅពេលទិញ Sharp Aquos Crystal តាមរយៈ
ក្រុមហ៊ុនអ៊ីនធឺរណែត CDMA ដទៃ គឺ Boost Mobile ឬ Virgin ។
Sharp Aquos Crystal ប្រើប្រាស់ឈីប Qualcomm Snapdragon 400, 4-core កម្រិត 1,2GHz,
RAM 1,5GB និងអង្គចងចាំក្នុង 8GB តែអាចបន្ថែមលើសពីនេះ តាមរយៈរន្ធដោតអង្គចងចាំ។
ស្មាតហ្វូននេះ ត្រូវបានបំពាក់បច្ចេកវិទ្យាជាច្រើន ដូចជា HD Voice, ហៅទូរស័ព្ទចេញតាម រយៈ
Wi-F និងបច្ចេកវិទ្យាមកពី Harman Kardon ។ល។
អំពីរចនាបទ Sharp Aquos Crystal មានរូបរាងជ្រុង ដោយមានស៊ុមយ៉ាងរឹងមាំព័ទ្ធជុំវិញ។ ស្មាត
ហ្វូននេះ មានអេក្រង់ 5 inch ប៉ុន្ដែ មានរីសូលូសឹន ត្រឹមតែ HD 720p។ Sharp Aquos Crystal
មានពណ៌បែបធម្មជាតិ រីឯផ្ទៃក្រឡាដែលបង្ហាញរូបភាពរបស់អេក្រង់ គឺមានដល់ទៅ ៧៨,២១ភាគ
រយ នៅផ្នែកខាងមុខ ដែលជាកម្រិតមួយ ខ្ពស់ជាងគេបង្អស់ នាបច្ចុប្បន្ន។
ដោយសារតែផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូននេះ បានលាតសន្ធឹងស្ទើរដល់ជាយគែម ដូច្នេះ
កាមេរ៉ាមុខ សេនសឺរពន្លឺ ត្រូវបានគេដាក់មកផ្នែកខាងក្រោមនៃអេក្រង់ ទុកតែប្រដាប់បំពងសម្លេង
មួយតែប៉ុណ្ណោះ។ ផ្នែកខាងក្រោយរបស់ Sharp Aquos Crystal មាន កាមេរ៉ា 8MP មានភ្លើង flash
រួមនឹងឧបករណ៍បំពងសម្លេង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena