១. មានចំណេះដឹងខ្ពស់៖ មនុស្សមានការសិក្សាអប់រំខ្ពស់ តែងទទួលបានប្រាក់ខែខ្ពស់ និងមានគេគោរព រាប់អានច្រើន ។
២. ស្ទាត់ជំនាញ ក្នុងការងារ៖ កាន់តែស្ទាត់ជំនាញ កាន់តែងាយស្រួល បោះជំហានទៅមុខ ឆ្ពោះទៅកាន់ ជោគជ័យមួយកម្រិតទៀត ។
៣. ស្គាល់មនុស្សច្រើន និងមានគេរាប់អានច្រើន៖ ឱកាសបិទទ្វាឬបើកទ្វា ទទួលស្វាគមន៍អ្នក គឺអាស្រ័យលើចំនួនមនុស្ស ដែលអ្នកស្គាល់ ដែលចូលចិត្តអ្នក និងមានបំណងចង់ជួយអ្នក ។
៤. មានប្រាក់៖ យ៉ាងហោចណាស់ មានប្រាក់សមល្មមក្នុងខ្លួន ។ មានប្រាក់ធ្វើឲ្យមានទំនុកចិត្ត ក្នុងការទាក់ទាង និងធ្វើការជាមួយ អ្នកដទៃ និងងាយស្រួលស្រូបយកឱកាស ។
៥. មានគំនិត វិជ្ជមាន៖ គិតថាអ្វីៗអាចធ្វើទៅបាន ដោយជោគជ័យ ។
៦. មានគំនិត ច្នៃប្រឌិត៖ គំនិតច្នៃប្រឌិតធ្វើឲ្យអ្នក សម្រេចកិច្ចការបានលឿនជាងមុន និងឈានឆ្ពោះ ទៅរកជោគជ័យ ។
៧. មានវិន័យចំពោះខ្លួនឯង និងមានចរិតសមគួរនឹងគេរាប់អាន ៕
ប្រែសម្រួលដោយ salarean.com