CamNews

ជីវិត និងការងារ 

ខ្លោចចិត្ត! បងប្អូនកូរ៉េ មួយជីវិត បានជួបគ្នាតែម្ដង

លោកយាយ Ri Jong Sil ជនជាតិកូរ៉េខាងជើង បានសួរទៅបងស្រីបង្កើតដែលជាជនជាតិកូរ៉េ
ខាងត្បូង នៅក្នុងការជួបជុំដ៏កម្រមួយថា ហេតុអ្វីក៏បងស្រីមិនស្គាល់គាត់។ ពួកគេមិនបានជួបគ្នា
ចាប់តាំងពីឆ្នាំ ១៩៥៣ ហើយអាចនឹងបែកគ្នាជារៀងរហូត។


ការជួបជុំ​ដ៏​កម្រ​មួយកាលពីម្សិលមិញ ត្រូវបានគេធ្វើឡើង ដោយហួសពេលទៅហើយ សម្រាប់
លោកយាយ Seo Jeong-suk ដែលទើបបានទទួលមរណភាពនៅកូរ៉េខាងត្បូង ក្នុងវ័យ ៩០ឆ្នាំ។
កូនស្រីបង្កើតរបស់លោកយាយ Seo Jeong-suk គឺលោកយាយ Kim Yong-ja អាយុ ៦៨ឆ្នាំ យំ
បណ្ដើរ និងហុចរូបថតម្ដាយទៅឱ្យបងស្រីមើល។ លោកយាយ Kim Yong Sil ឱបរូបថតជាប់នៅ
នឹងដើមទ្រូង ៖ “នេះហើយ ជារូបថតរបស់ម្ដាយខ្ញុំ!”។

សម្រាប់គ្រួសារមួយចំនួនផ្សេងទៀត វ័យចាស់ជរា មិនអាចរារាំងការជួបជុំដ៏កម្រនេះ ប៉ុន្ដែ វាបាន
ធ្វើឱ្យសមាជិកគ្រួសារ សប្បាយចិត្តផង និងអាណិតគ្នាផង។ “បងស្រី ហេតុអីបងស្រីមិនស្គាល់
ប្អូន?” លោកយាយ Ri Jong Sil អាយុ ៨៤ឆ្នាំ ជនជាតិកូរ៉េខាងត្បូង សួរទៅកាន់លោកយាយ Lee
Yong-sil អាយុ ៨៧ឆ្នាំ ដែលមានជម្ងឺ Alzheimer ។


ទឹកភ្នែករបស់លោយយាយ Ri Jong Sil ចាប់ផ្ដើមហូរជោក នៅលើផែនថ្ពាល់ នៅពេលក្មួយរបស់
ខ្លួន (កូនរបស់លោកយាយ Lee Yong-sil) យំដោយអាឡោះអាល័យជាទីបំផុត។ កូនរបស់លោក
យាយ Lee និយាយប្រាប់លោកយាយ Lee ៖ “ម៉ែ នេះគឺជាមីងរបស់កូន។ នេះជាមីងរបស់កូន។
មីងគឺជាប្អូនបង្កើតរបស់ម៉ែ”។

បញ្ហាដែលកើតឡើងដោយសារភាពចាស់ជរា មិនត្រឹមតែមានចំពោះលោកយាយ Lee Yong-sil
ប៉ុណ្ណោះទេ វាក៏កើតមានចំពោះពលរដ្ឋអាភ័ព្វដទៃ ក្នុងចំណោមអ្នកដែលបានបែកបាក់គ្ររួសារ។
លោកតា Ri Chol Ho អាយុ ៧៧ឆ្នាំ ជាជនជាតិកូរ៉េខាងជើង ប្រើប្រាស់ក្រដាស់មួយសន្លឹក ដើម្បី
ជជែកគ្នាជាមួយបងប្រុសរបស់ខ្លួន គឺលោកតា Lee Myeong-ho អាយុ ៨១ឆ្នាំ មានបញ្ហាត្រចៀក
មកពីកូរ៉េខាងត្បូង។ “ម៉ែធ្លាប់បាននិយាយប្រាប់ប្អូនថា បងប្រុសនឹងត្រឡប់មកផ្ទះវិញ ហើយទិញ
ស្បែកជើងកៅស៊ូឱ្យប្អូនមួយសម្រាប់” លោកតា Ri Chol Ho បាន​សរសេរដូច្នេះ នៅលើក្រដាស់
ហើយហុចឱ្យបងប្រុស។


ក្រៅពីនេះ ក៏មានករណីព្រ័ត្រគ្នា តាំងពីកូននៅក្នុងផ្ទៃ ៖ លោកតា Kang Neung-hwan អាយុ ៩៣
ឆ្នាំ បានបន្សល់ទុកកូនប្រុសម្នាក់ នៅកូរ៉េខាងជើង នៅពេលគាត់រត់ភៀសខ្លួន ចេញពីកូរ៉េខាង
ជើង ក្នុងសម័យសង្គ្រាម។ លោកតា Kang Jong Kuk ដែលជាកូន(អាយុ ៦៤ឆ្នាំ) ពេលនោះនៅ
ក្នុងពោះម្ដាយនៅឡើយ ចំណែកពុកគាត់មិនបានដឹងថា ប្រពន្ធមានផ្ទៃពោះ។ ពេលបានជួបគ្នា
កាលពីម្សិលមិញ លោកតាជាឱពុក និយាយទៅរកកូន ៖ “កូនចាស់ណាស់ហើយ! មកនេះ មកឱប
ពុកមក៍កូន!”

គួររំឮកថា កាលពីម្សិលមិញ (២០កុម្ភៈ) ជនជាតិកូរ៉េខាងត្បូង ប្រមាណជា ៨០នាក់ ត្រូវបានអនុ
ញ្ញាតឱ្យចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីជួបជុំបងប្អូន កូនចៅ ប្ដីប្រពន្ធ និងសាច់ញាតិផ្សេងៗ
នៅលើភ្នំ Kumgang។


ពលរដ្ឋចំនួន ៨០នាក់នៃប្រទេសទាំងពីរនេះ គឺជាអ្នកដែលមានសំណាងបំផុត ក្នុងចំណោម
មនុស្សរាប់លាននាក់ ដែលបានបែកបាក់គ្រួសារ ដោយសារតែស្ថានភាពអាសន្ន និងបង្ហូរឈាម
ក្នុងសង្គ្រាមកូរ៉េ ក្នុងអំឡុងឆ្នាំ ១៩៥០-១៩៥៣។

ប្រភពពីក្រុងសេអ៊ូល ឱ្យដឹងថា ក្នុងសម័យដែលប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងគ្នាឡើង
វិញ មនុស្សប្រមាណ ២២,០០០នាក់ បានជួបគ្នាក្នុងរយៈពេលខ្លី ក្នុងនោះ ១៨,០០០នាក់ បានជួប
មុខគ្នា​ដោយផ្ទាល់ ក្រៅពីនេះ គឺជួបតាមរយៈវីដេអូ។ ពួកគេទាំងនេះ ពុំមានអ្នកណាមួយ មាន
សំណាង​ជួបមុខសាច់ញាតិជាលើកទីពីរនោះឡើយ។

ក្បូនរថយន្ដ ដឹកគ្រួសារជនជាតិកូរ៉េខាងត្បូងដែលព្រ័ត្រប្រាស់សាច់ញាតិ ចាកចេញពីក្រុងមួយ
របស់កូរ៉េខាងត្បូន ទៅកាន់កូរ៉េខាងជើង ដើម្បីជួបមុខសាច់ញាតិ។


ការជួបជុំលើកនេះ ត្រូវបានចែកចេញជាពីរលើក ៖ លើកទីមួយ នឹងបញ្ចប់នៅថ្ងៃស្អែក (២២កុម្ភៈ)
ចំណែកលើកទីពីរ នឹងបញ្ចប់ នៅដើមសប្ដាហ៍ក្រោយ៕

 

អត្ថបទ​សំខាន់​ៗ ៖

ប្រជាជនកូរ៉េខាងជើង កំពុងតែមានឡើងៗ

មួយថ្ងៃ ចាយមួយដុល្លារ ដើម្បីទុកប្រាក់ទិញផ្ទះ ៖ ការតស៊ូដ៏អស្ចារ្យ របស់ប្ដីប្រពន្ធ មួយគូ



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AP/VE


Tags: Ri Jong Sil Seo Jeong-suk Ri Jong Sil Kumgang North Korea South Korea