CamNews

សុខភាព 

ពេលវេលាដែលស្ដ្រី មានអារម្មណ៍ផ្លូវភេទ

សុភាពស្ដ្រីរមែងទទួលបាន ការថ្នាក់ថ្នមថែទាំយ៉ាងកក់ក្ដៅ ពីបុរសជាទីស្រលាញ់របស់ខ្លួន។
ជាការពិតណាស់ថា គ្មាននរណាម្នាក់ចង់ រស់នៅក្នុងសភាពតែលតោល ស្រងេះស្រងោចនៅ
ក្នុងចិត្ដតែម្នាក់ឯងនោះទេ ។ ពេលនេះយើងទៅមើលទាំងអស់គ្នាថា តើពេលណាខ្លះដែលធ្វើ
ឱ្យ អារម្មណ៍ផ្លូវភេទរបស់ស្ដ្រី ពុះកញ្ជ្រោលឡើងនោះ ?

 -នៅពេលនាងជួប បុរសស្រស់សង្ហាកម្រនឹងរកបាន ៖ ស្ដ្រីគ្រប់រូបរមែងដឹងច្បាស់ ហើយ
ថា សុភាពបុរសដែលពោរពេញទៅ ដោយរូបសម្បត្ដិស្រស់សង្ហាគ្រប់ប្រការនោះ រមែងក្លាយ
ជាទីប៉ុនប៉ងរបស់ស្ដ្រីគ្រប់រូប ហើយក៏អាចក្លាយទៅ ជាអ្នកមានភ័ព្វវាសនាល្អភ្លាមៗ ប្រសិនបើ
អាចស្រវាយកបេះដូង គេទៅគ្រប់គ្រងបាននោះ ។ ក្នុងនោះក៏មាន ការប្រុងប្រយ័ត្នខ្លាចក្រែង
គេឆក់យកទៅបាត់ ទើបជំរុញឱ្យមានសន្ទុះប្រចែប្រចណ្ឌ ចាំបាច់ ត្រូវតែស្រវាយកទាំងបេះដូង
និងរាងកាយ របស់គេមកគ្រប់គ្រង ហើយប្រកាសក្ដែងៗ ភ្លាមថា បុរសម្នាក់នោះជាកម្មសិទ្ធិ
របស់នាង ។

-មានមន្ដស្នេហ៍ទាក់ទាញ រហូតមិនអាចទប់ចិត្ដបាន ៖ ស្ដ្រីភាគច្រើនតែងចុះចាញ់ ចំពោះ
បុរសដែលមានមន្ដស្នេហ៍ទាំងនៅ កំលោះ និងពោះម៉ាយ ព្រោះមើលទៅត្រង់ ណាក៏ពេញចិត្ដ
គ្មានខ្វះចន្លោះ ទោះបីនាងជា នារីមានឫកពាដូចសំពត់នៅក្នុងផ្នត់ក៏មិន អាចទប់ចិត្ដបានដែរ
ព្រោះរូបភាពប្រៀបដូច ជាទេវបុត្របានមកសណ្ឋិតនៅក្នុងបេះដូង ធ្វើឱ្យកើតអារម្មណ៍ ច្រួល
ច្រាលស្វះស្វែងរក ព្រមទាំងត្រៀមលក្ខណៈ ប្រគល់អ្វីៗឱ្យគេទាំង អស់ទៀតផង ។

-ខ្សែភាពយន្ដអូសទាញអារម្មណ៍៖ ការបានទស្សនាឈុតឆាកស្រើបស្រាល ពពាក់ពពូនគ្នា
រវាងតួឯកស្រី និងតួឯកប្រុស នៅក្នុងខ្សែភាពយន្ដ ដោយម្នាក់ៗស្លៀក សម្លៀកបំពាក់ពីកំណើត
នោះ រូបភាពបែប នេះវាជាអ្នកដុតរោលអារម្មណ៍ អ្នកឱ្យកាន់តែ ឆេះសន្ធោសន្ធៅថែមទៀត ជា
ពិសេសសុភាព ស្ដ្រីដែលភ្លើងស្នេហ៍នៅក្នុង រាងកាយកំពុងផ្ទុះ ឆេះ ត្រៀមលក្ខណៈចាំទទួល
យកវត្ដមាន សុភាពបុរសណាម្នាក់ទៅជួយពន្លត់ឱ្យនាងដូច ជាឈុតឆាកក្នុងខ្សែភាពយន្ដកំពុង
ដំណើរការ ។

-ថ្ងៃចុងបញ្ចប់នៃពិធីបុណ្យឆ្លង ៖ ដោយសារបរិយាកាសដ៏សែនកក់ក្ដៅ និងប្រកប ដោយ
សេចក្ដីសុខ គួបផ្សំនឹងបរិស្ថានគួរឱ្យ មនោរម្យនៅជុំវិញកាយរបស់អ្នកទាំង២ រមែងធ្វើឱ្យផ្លូវ
ចិត្ដរំភើប និងត្រជាក់ត្រជំ រហូតដល់សុភាពស្ដ្រីនាងព្រមបើកទ្វារបេះ ដូងឱ្យសុភាពបុរសចូល
មកស្រាវជ្រាវនៅក្នុង ប្រអប់បេះដូងរបស់នាង ។ ជាងនេះទៅទៀត បើប៉ះលើសុភាពបុរសម្នាក់
នោះជាអ្នកមាន ចិត្ដទៀតនោះ ថាមិនត្រូវពេលកម្មវិធីបញ្ចប់ អ្នកទាំង២អាចវិលទៅផ្ទះក្នុងផ្លូវ
តែមួយក៏ថា បានដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lifestyle knowledge គួរយល់ដឹង