CamNews

ព័ត៌មានអន្តរជាតិ 

ប្រតិបត្តិការផ្កាឈូករ័ត្ន ចាប់ខ្លួនមនុស្ស ២៤៥ នាក់ ពីបទរត់ពន្ធរឿង សិច

ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស​ eitb ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា មនុស្សច្រើនជាង ២៤០ នាក់
ត្រូវបានចាប់ឃាត់ខ្លួន ទាក់ទិនទៅនឹងរឿងអាសអាភាស ដែលជាហេតុនាំអោយមានការចាត់
វិធានការជាបន្ទាន់ទូទាំងពិភពលោក ។

លើសពីនេះទៅទៀត   ប្រភពដដែលបន្ថែមថា ក្រុម​មន្ត្រី​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​
ថា ក្រុម​ភ្នាក់​ងារ​ពិសេស​អាមេរិក ​បាន​បង្ហាញ​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៃ​ការ​ ជួញ​ដូរ​ផ្លូវ​ភេទ
​កុមារ​ចំនួន​ ១២៣​នាក់​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្រ្កាប​ ទូទាំង​ពិភពលោក​រយៈ​ពេល​៥​សប្ដាហ៍​ស្តី
​ពី​ភាព​យន្ត​អាស​អាភាស​កុមារ​ដែល​ បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស ​២៤៥​នាក់ នៅ​ក្នុង​ប្រ
ទេស​អាមេរិក​ និង​នៅ​ប្រទេសមួយចំនួន​ផ្សេង​ទៀត​។

គួររំឭកផងដែរថា​ ភ្នាក់​ងារ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​និង​គយ (ICE) ​បាន​ធ្វើ​«ប្រតិបត្តិ​ការ​ផ្កា​
ឈូក​រ័ត្ន»​ ដើម្បី​ជួយ​សង្គ្រោះ​កុមារ​រងគ្រោះ​ និង​ ស្វែង​រក​អ្នក​ធ្វើ​ពាណិជ្ជកម្ម​និង ផលិត​រឿង​អា
ស​អាភាស​កុមារ​។  ប្រតិ​បត្តិ​ការ​នេះ​បាន​កើត​ឡើង​នៅ​ទូទាំង​អាមេរិក​និង​ក្នុង​ប្រទេស​៦​ហើយ
​កុមារ​ដែល​ពាក់​ព័ន្ធ​មាន​អាយុ​ត្រឹម​ពីរ​ឆ្នាំ​ផង​ដែរ។

មិនត្រឹមតែប៉ុណ្ណោះ  បើតាមការអោយដឹងពី នាយក ICE លោក ចន ម័រតុន បាន​ថ្លែងអោយដឹ
ង​ថា ៖ «​ ប្រតិ​បត្តិ​ការ​នេះ​ទីបំផុត​ក្លាយ​ជា​ដំណើរ​រឿង​នៃ​ការ​ជួញ​ដូរ​កុមារ​ វ័យ​ក្មេង​ដ៏​កំណាច រា
ល​ដាល​និង​ហិង្សា​ ដើម្បី​បំពេញ​ការ​សប្បាយ​ដ៏​ខ្មៅ​ងងឹត​ ។ តថភាព​ដ៏​ក្រៀម​ក្រំ​នោះ​គឺ​ថា​ការ​ជួ
ញ​ដូរ​កុមារ​តាម​អ៊ីនធឺណិត​៕


Tags: international news strange entertainment