អន្តរជាតិ ៖ យុវតីវ័យ ១៨ ឆ្នាំ ជាសិស្សសាលាម្នាក់នោះ ត្រូវបានរកអោយឃើញថា បានប្រ
កាសដាក់ដេញថ្លៃព្រហ្មចារីរបស់ខ្លួនជាសាធារណៈ ដើម្បីបានសាច់ប្រាក់មើលជម្ងឺម្តាយរបស់
ខ្លួន ខណៈពេលដែលកំពុងតែឈឺធ្ងន់ ដោយសារតែជម្ងឺដាច់សរសៃឈាមខួរក្បាល។
គួរបញ្ជាក់ផងដែរថា យុវតីវ័យ ១៨ ឆ្នាំរូបនោះ គឺជាជនជាតិប្រេស៊ីល។ នាងបានសម្រេចចិត្ត
ធ្វើបែបនេះ បន្ទាប់ពីនាងទើបតែឈានចូលវ័យ ១៨ ឆ្នាំកាលពីពេលថ្មីៗនេះ ស្របពេលដែល
កាលពីពេលកន្លងទៅ នាងក៏ធ្លាប់ទៅបំរើការធ្វើ់ជាអ្នករត់តុ ដើម្បីបានប្រាក់មកមើលថែជម្ងឺ
ម្តាយរបស់ខ្លួន តែដោយប្រាក់កំរៃរកបានតិច និង តម្លៃព្យាបាលជម្ងឺម្តាយរបស់ខ្លួនមានតម្លៃ
ថ្លៃនោះ នាងក៏បានសំរេចចិត្តធ្វើបែបនេះតែម្តង។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា បន្ទាប់ពីនាងបានប្រកាសជាសាធារណៈ
ក្នុងការដាក់ដេញថ្លៃព្រហ្មចារីខ្លួននោះ តម្លៃដេញថ្លៃ ដែលត្រូវបានដេញក្នុងការអោយតម្លៃ
ថ្លៃជាងគេនោះ មានតម្លៃដល់ទៅ ៣៥,០០០ ដុល្លារឯណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ newsvine