រថយន្ត Toyota Land Cruiser គ្រប់ជំនាន់ តែងតែត្រូវបានទទួលការចាប់អារម្មណ៍ និង ទាក់ទាញបំផុត សំរាប់អ្នកប្រើប្រាស់នៅលើពិភពលោក។ Toyota Land Cruiser គឺជាប្រភេទរថយន្ត ដែលមានរាងធំ ខ្ពស់ ស្រស់សង្ហា ធន់មាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ប្រកបដោយសុវត្ថិភាព។
ថ្មីៗ នេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានរចនាម៉ូដរថយន្ត Toyota Land Cruiser ស៊េរីថ្មី ឆ្នាំ២០១៤ ដែលមានរូបរាងថ្មី ស្រស់ស្អាត ប្លែកភ្នែកជាងស៊េរីមុនៗ កាន់តែបន្ថែមភាពទាក់ទាញ កាន់តែខ្លាំង ឡើងសំរាប់អតិថិជន។
ជាពិសេស រថយន្ត Toyota Land Cruiser ម៉ូដែលថ្មីនេះ ត្រូវបានបំពាក់មកជាមួយនឹង ប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ពោងការពារសុវត្ថិភាព និងមានបំពាក់ប្រព័ន្ធបច្ចេកទេសវិជ្ជា ដ៏ទំនើប ផ្សេងៗ ទៀតនៅខាងក្នុង និង មានតំលៃលក់នៅលើទីផ្សារអាមេរិកប្រមាណជា ៦០,០០០ដុល្លារ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed