មិនគួរអោយជឿ ៖ បុរសអច្ឆរិយៈម្នាក់ ឈ្មោះ Billy Owen ពិតជាមានអាយុថ្លៃហួស ខណៈពេល
ដែលគាត់ត្រូវបានរកអោយឃើញថា នៅតែបន្តរស់រានមានជីវិត បន្ទាប់ពីគាត់ទទួលបានជោគ
ជ័យក្នុងការវះកាត់ នូវជម្ងឺមហារីកម៉្យាងដែលអោយឈ្មោះថា sinonasal undifferentiated car-
cinoma (SNUC) នេះបើយោងតាមអត្ថបទ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេ
ស huffingtonpost ។
គួរបញ្ជាក់ផងដែរថា SNUC គឺជាប្រភេទជម្ងឺមហារីកដ៏កំណាចម៉្យាង ស្របពេលដែលបើបុគ្គល
ណាមួយ កើតមាននូវមហារីកនេះហើយនោះ អត្រានៃការរស់រានមានជីវិត មានត្រឹមតែ ១០%
តែប៉ុណ្ណោះ បន្ទាប់ពីវាបានវាយលុកជាខ្លាំង នឹងមានការខូងស៊ីផ្នែកនៃច្រមុះ។
ដូច្នេះ ស្របពេលដែលការវះកាត់ទទួលបានជោគជ័យ បន្ទាប់ពីមានការខូងស៊ីផ្នែកខ្លះ នៅម្តុំ
ច្រមុះហើយនោះ ក្រុមវេជ្ជបណ្ឌិតក៏បានសំរេចវះចេញនូវគ្រាប់ភ្នែក បន្ទាប់ពីមានការរាយដាល
ពីសំណាក់មហារីកកំណាចមួយនេះ ដែលជាហេតុធ្វើអោយលោក Billy មកទល់នឹងបច្ចុប្បន្ន
នេះ គ្មានគ្រាប់ភ្នែកខាងស្តាំទៀតនោះទេ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មក
ទល់នឹងពេលនេះ លោក Billy ក៏បានចាប់អាជីពមួយថ្មី នោះគឺ ដើរតួជាខ្មោច Zombie ស្រប
ពេលដែលគាត់អាចតុបតែងដូចជាខ្មោចពិតៗ ខណៈពេលគ្មានគ្រាប់ភ្នែកមួយចំហៀង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost