CamNews

កីឡាអន្តរជាតិ 

សាលាបាល់ទាត់របស់ Barcelona និងត្រូវបង្កើតឡើង នៅប្រទេសឥណ្ឌូនេស៊ី

ក្លឹបបាល់ទាត់ Barcelona របស់អេស្បាញបាននិយាយថាក្លឹបនឹងធ្វើការបង្កើតសាលាបាល់
ទាត់SCB Escola នៅភាគខាងលិចកោះជ្វា ប្រទេសឥណ្ឌូនេស៊ី នាខែកញ្ញាខាងមុខនេះ ដែលត្រូវបានគេជឿជាក់ថានឹងជួយពង្រឹងដល់វិស័យបាល់ទាត់របស់ ប្រទេសឥណ្ឌូនេស៊ី
ផងដែរ។
លោក Dario Gambit Fauri ស្ថាបនិកនៃសាលាបាល់ទាត់ SCB Escola ត្រូវបានដកស្រង់សំដី
ដោយកាសែតចាកាតាប៉ុស្តិ៍ថា "ប្រទេសឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសតែមួយប៉ុណ្ណោះ
ដែលនឹងត្រូវបានធ្វើការបង្កើតនូវសាលាបាល់ទាត់របស់ក្លឹប Barcelona ដែលស្ថិតនៅក្រៅ ប្រទេសអេស្បាញ"។
លោកបានបន្ថែមទៀតថា "សាលានេះនឹងទទួលសិស្សចំនួន២៥០នាក់ក្នុងមួយឆ្នាំៗ ដែល
ចែកចេញជាពីរក្រុមដែលមានអាយុចាប់ពី ៥ឆ្នាំដល់១១ឆ្នាំ និង ១២ឆ្នាំដល់១៨ឆ្នាំ ដែលពួក
គេនឹងត្រូវទទួលបាននូវការបង្ហាត់បង្រៀនអំពីបាល់ទាត់ និងចំនេះដឹងក្បួនច្បាប់ផ្សេងៗផង
ដែរ។
ស្ថាបនិកម្នាក់ទៀតឈ្មោះ Franky Nelwan បាននិយាយថា "ពួកយើងនឹងធ្វើការរួមបញ្ចូលគ្នា អំពីចំណេះដឹងផ្នែកបាល់ទាត់និងចំនេះដឹងក្បួនច្បាប់ស្នង់ដាអន្តរជាតិផងដែរ។ ហើយពួក
គេនឹងធ្វើការបញ្ជូនទៅសិក្សាកម្មវិធីមួយចំនួននៅការិយាល័យកណ្តាលរបស់Barcelonaទៀត
ផង។ សាលានេះនឹងត្រូវដំណើរការដោយមានការចូលរួមពី Threesixty Sport, Excellion
Analytics និងក្លឹបបាល់ទាត់ Barcelona៕

ដោយ វឌ្ឍនា
Xinhua Sport

Tags: indonesiabarcelonaacademy