CamNews

យល់ដឹង 

សូរ្យគ្រាស និងចន្ទគ្រាស ៤លើក កើតឡើងក្នុងឆ្នាំ ២០១៥

យោងតាមទំព័រ Seasky នៅក្នុងឆ្នាំ ២០១៥ នឹងមានព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យជាច្រើនកើត
ឡើង ក្នុងនោះ ក៏មានបាតុភូតសូរ្យគ្រាសទាំងស្រុង សូរ្យគ្រាសរាងព្រះចន្ទ ឬចន្ទគ្រាសពណ៌
ឈាមជាដើមផងដែរ។

ខាងក្រោមនេះ យើងខ្ញុំសូមលើកយកបាតុភូតដែលទាក់ទិននឹងព្រះអាទិត្យ ព្រះចន្ទ និងផែនដី ៖

១. ថ្ងៃទី ២០មិនា ៖ សូរ្យគ្រាសទាំងស្រុង

នេះគឺជាបាតុភូតធម្មជាតិមួយ ដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងឆ្នាំ ២០១៥។ សូរ្យគ្រាសទាំង
ស្រុងនេះ កើតឡើងនៅពេលព្រះចន្ទដើរដល់ចំនុចដែលអាចបាំងព្រះអាទិត្យទាំងស្រុង ប៉ុន្ដែ
រស្មីជារង្វង់មូល នៅតែមាន បង្កជាទិដ្ឋភាពស្រស់ត្រកាល គួរចង់ទស្សនា។

បាតុភូតនេះ នឹងចាប់ផ្ដើមពីតំបន់កណ្ដាលសមុទ្រអាត្លង់ទិច ក្រោយមកវានឹងឆ្លងកាត់តំបន់
Greenland រហូតដល់តំបន់ Siberia ភាគខាងជើង។ សូមកុំបោះបង់ឱកាសដែលអាចឱ្យអ្នកបាន
ទស្សនាទិដ្ឋភាពសូរ្យគ្រាសទាំងស្រុង ដែលនឹងកើតឡើងនៅថ្ងៃទី ២០មិនា។

សូរ្យគ្រាស កើតឡើងនៅពេលព្រះចន្ទដើរដល់ចំនុចដែលអាចបាំងព្រះអាទិត្យ មិន​ឱ្យ​ជះពន្លឺ​មក​ផែនដី

២. ថ្ងៃទី ៤មេសា ៖ ចន្ទគ្រាសពណ៌ឈាម

នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៥ ស្រមោលងងឹតរបស់ផែនដី នឹងគ្របដណ្ដប់ទាំងស្រុង ទៅលើ
ព្រះចន្ទ ដែលគេហៅថា ចន្ទគ្រាស ឬរាហុរចាប់ចន្ទ។ ពេលនោះ ព្រះចន្ទនឹងលែងបញ្ចេញពន្លឺ
ដូចធម្មតា ប៉ុន្ដែ វាបែរទៅជាពណ៌ក្រហម ដែលនាំឱ្យគេហៅថា បាតុភូត “ព្រះចន្ទឈាម” (Blood
Moon)។

ប្រជាជននៅក្នុងតំបន់អាមរិកខាងជើង អាមេរិកខាងត្បូង អាស៊ីខាងកើត និងអូស្ដ្រាលី នឹងបាន​ទស្សនាទាំងស្រុងនូវបាតុភូតតារាសាស្ដ្រនេះ។

៣. ថ្ងៃទី ១៣ កញ្ញា ៖ សូរ្យគ្រាសរាងព្រះចន្ទ

បាតុភូតនេះ កើតឡើងនៅពេលព្រះចន្ទ ហោះមកបាំងមួយផ្នែករបស់ព្រះអាទិត្យ។ មួយផ្នែក
របស់ព្រះអាទិត្យដែលមិនត្រូវបានបាំង នៅតែបញ្ចេញពន្លឺ ប៉ុន្ដែ មានសភាពស្រទន់។ យោង
តាមក្រុមអ្នកជំនាញការ គេអាចទស្សនាបានពេញភ្នែកនូវបាតុភូតនេះ នៅក្នុងទ្វីបអាហ្វ្រិក និង
Madagascar ។

នេះ​ជា​រូប​ភាព​បង្ហាញ​ពី​បាតុភូត​ ចន្ទ​គ្រាស ៖ ចន្ទគ្រាសកើត​ឡើង​នៅ​ពេល​ផែនដីបាំង​ព្រះអាទិត្យ
មិន​ឱ្យ​ជះ​ពន្លឺ​ទៅ​លើ​ព្រះចន្ទ

៤. ថ្ងៃទី ២៨កញ្ញា ៖ រាហុរចាប់ចន្ទទាំងស្រុង

បាតុភូតដែលគេហៅថា រាហុរចាប់ចន្ទ ឬចន្ទគ្រាសនេះ កើតឡើងនៅពេលព្រះចន្ទ ដើរចូលទៅ
ក្នុងស្រមោលងងឹតរបស់ផែនដី ធ្វើឱ្យព្រះចន្ទ មិនអាចទទួលបានពន្លឺពីព្រះអាទិត្យ។ ប្រជាជន
នៅអាស៊ីខាងកើត អាហ្វ្រិក អាមេរិកខាងជើង/ត្បូង និងអឺរ៉ុប សុទ្ធតែមើលឃើញទិដ្ឋភាពនេះ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Seasky


Tags: Blood Moon lunar eclipse solar eclipse 2015 រាហុរ​ចាប់​ចន្ទ សូរ្យគ្រាស ចន្ទគ្រាស