CamNews

មិនគួរឲ្យជឿ 

បង្ហោះរូប សិច លើហ្វេសប៊ុក ជាការសងសឹក លទ្ធផល ជាប់ខ្នោះ និងពិន័យសាច់ប្រាក់

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ មកពីទីក្រុង Cardiff   ប្រទេស  Wales ទទួលសារភាពថាខ្លួនពិតជា បានបង្ហោះឡើងនូវរូបភាព សិច នារី  ម្នាក់ចូល  ទៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតប្រាកដមែន ខណៈសកម្មភាព បង្ហោះ រូបភាព សិច សង សឹក  ប្រការនេះ នាំអោយឈានដល់ការចាប់ឃាត់ខ្លួន និងពិន័យជាសាច់ប្រាក់ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនជាប់ចោទដែលមានឈ្មោះថា Clayton Kennedy គឺជា ជនសង្ស័យដំបូងគេ នៅក្នុងប្រទេស Wales ដែលត្រូវចាប់ឃាត់ខ្លួន ផ្តន្ទាទោស និងពិន័យជាសាច់ ពាក់ព័ន្ធនឹងការចោទប្រកាន់ បង្ហោះរូបសិច ជាការសងសឹក  ចូល   ទៅក្នុងបណ្តាញសង្គម តួយ៉ាង លោកមាននិន្នាការ ធ្វើអោយជនរងគ្រោះ ជានារី នៅក្នុងរូបថត សិច  នោះ មានការឈឺចាប់ ខណៈ លោកធ្វើបែបនេះ​ជាការសងសឹក ។

សេចក្តីរាយការណ៍ ពីអង្គចៅក្រម ក្រុង Cardiff អោយដឹងថា សន្លឹក   រូបថត សិច នោះ ត្រូវបានគេ មើលឃើញជាក់ស្តែង ថាពិតជាបានបង្ហោះឡើង នៅលើទំព័រ ហ្វេសប៊ុក Kennedy ពិតប្រាកដមែន មានរយៈពេលដល់ទៅ ៣០ នាទី ។ ប្រភពដដែលបន្តអោយដឹង   ថា  សន្លឹករូបថត សិច បង្ហោះជា ការសងសឹកលើកនោះ គឺបានចែកចាយយ៉ាងទូលំទូលាយ ខណៈ​មិត្តភក្កិជនរងគ្រោះ ក៏ដូចជាមិត្ត ភក្កិជនជាប់ចោទ សឹងតែគ្រប់គ្នា ដែលមានឱកាសមើល ឃើញរូបភាព អាស  អាភាសទាំងនោះ ។ មានការលើកឡើងអោយដឹងថា ជាជាងការបង្ហោះឡើង និងចែកចាយ គេក៏ឃើញមាន មតិខមមិន នៅលើរូបភាព សិចទាំងនោះ ពីសំណាក់ មិត្តភក្កិជនជាប់ចោទដូចគ្នាដែរ  ។ ជាការគូសបញ្ជាក់ ពី សំណាក់មេធាវី ជនជាប់ចោទអោយដឹងថា កូនក្តីរបស់ខ្លួន ធ្វើ យ៉ាង  ដូច្នេះ ក៏ ព្រោះតែ ជាការសង សឹកទៅនារីជនរងគ្រោះ ដែលធ្លាប់តែបង្ហោះរូបសិចរបស់លោកដូចគ្នាកាលពី  ពេលកន្លងទៅ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ នារីម្នាក់នោះ បានឆ្លើយបដិសេធខណៈប៉ូលីសរកមិនឃើញភស្តុតាង ជាក់ស្តែងណាមួយនោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Wale