CamNews

ព័ត៌មានអន្តរជាតិ 

កាកបាទក្រហមប្រទេសជប៉ុន ជូន Poster តម្លៃ ៣១៦ដុល្លារ ដល់អ្នកផ្ដល់ឈាមម្នាក់

ព័ត៌មានអន្តរជាតិ ៖​   កាកបាទក្រហមប្រទេសជប៉ុន បានបើកយុទ្ទនាការក្នុងការផ្តល់ជូនជា
Poster ដល់បុគ្គលទាំងឡាយណា ដែលបានបរិច្ចាកឈាមចំនួន 400ml នាឧកាស Comiket83
(អំឡុងថ្ងៃទី២៩-៣១ធ្នូ)កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា រាល់ Poster ទាំងអស់ត្រូវបានផ្តល់ជូនដោយ AQUAPLUS ដែលនៅក្នុង
នោះវាគឺជា Poster នៃខ្សែភាពយន្តតុក្កតាដ៏កំពុងពេញនិយមនៅក្នុងប្រទេសជប៉ុន រួមមានដូច
ជា  Poster  រឿង ToHeart2 , Tears to Tiara , Overdrive , Magical Girl Lyrical Nanoha និង
Minato Soft ជាដើម។

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា Poster ចំនួន ៣,០០០ Poster ត្រូវបានបោះពុម្ព
ក្នុងការចែកជូន នៅក្នុងយុទ្ធនាការផ្តល់ឈាមលើកនេះ៕

ដោយ ៖ ពិសី
ប្រភព ៖ rocketnews


Tags: international news strange entertainment