CamNews

ព័ត៌មានអន្តរជាតិ 

បវរកញ្ញាឯក Miss Delaware Teen USA លាលែងតំណែង ក៏ព្រោះ លេចធ្លាយវីដេអូសិច

ព័ត៌មានអន្តរជាតិ ៖​   បវរកញ្ញាឯក Miss Delaware Teen USA នាង Melissa King ត្រូវបាន
រកអោយឃើញថា បានលាលែងពីតំណែង បន្ទាប់ពីវីដេអូសិចមួយត្រូវបានលិចធ្លាយ ដោយ
តួស្រីរូបនោះ ទាំងសម្លេង និង    រូបរាងគឺដូចនាង Melissa King ស្ទើរទាំងស្រុង នេះបើយោង
តាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស Happening កាល
ពីម្សិលមិញនេះ ។

លើសពីនេះទៅទៀត​​  របាយការណ៍ដដែលបានបន្ថែមថា នៅក្នុងវីដេអូសិចមួយនោះ មាន
ពេលមួយនោះ  តួឯកស្រីបានផ្តល់ជាកិច្ចសម្ភាសន៍ដល់ camera man ដោយបានបញ្ជាក់ថា
នាងគឺជាបេក្ខភាពប្រកួតប្រជែងបវរកញ្ញាឯកផងដែរហើយស្របពេលដែលនាងមកថតរឿង
បែបនេះ ក៏ព្រោះតែនាងត្រូវការថវិកាជាចាំបាច់។

លើសពីនេះទៅទៀត បើតាមសម្តីនាង Melissa King ក៏បានចេញមុខមកបកស្រាយទាក់ទិន
នឹងការលេចធ្លាយវីដេអូសិចមួយនេះ   ស្របពេលដែលមានការចោទប្តឺងថា នាងគឺជាតួឯក
ស្រីក្នុងរឿងមួយនោះ     ដោយនាងបានអះអាងថា    នាងពិតជាមិនបានថតរឿងបែបនោះ
នោះទេ តែទោះជាយ៉ាងណាក៏ដោយ   ការតាមដានស៊ើបអង្កេតនៅតែបន្តមាន  ស្របពេល
ដែលការលាលែងឈប់ពីតំណែងគ្រងម្កុដបវរកញ្ញាឯក ត្រូវបានធ្វើឡើង៕

ដោយ ៖ រិទ្ធី
ប្រភព ៖​ Happening


Tags: international news strange entertainment