CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ បង្ខំចិត្តហោះ ត្រលប់ក្រោយ ដោយមានការហោះ អមដំណើរ ដោយយន្តហោះ ចម្បាំង ២ គ្រឿង ក្រោយនារី ២ នាក់

ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង បានប្រញាប់ហោះទៅ ហែហម ដោយអម យន្តហោះដឹកអ្នកដំ ណើរមួយគ្រឿង ហោះមកប្រទេសកាណាដា វិញ បន្ទាប់ពីមានបំណងឆ្ពោះ ទៅប្រទេសគុយបាក៏ដោយ សារតែអ្នកដំណើរស្រវឹងពីររូប ដែលពិបាកគ្រប់គ្រងជាខ្លាំង នេះបើតាមការគូស   បញ្ជាក់ អោយដឹង ពី ក្រុមហ៊ុនអាកាសចរណ៍ ។ បេក្ខភាពអ្នកដំណើរពីរនាក់នោះ គឺជា  ស្រ្តីភេទ  ពួកគេទាំងពីរនាក់ បាននាំ គ្នាផឹកស្រាស្រវឹង នៅក្នុងបន្ទប់ទឹក ជក់បារី ចុចប៉ូតុងប្រកាស អាសន្ន  ក៏ដូចជា មានការឈ្លោះប្រកែក គ្នា រហូតដល់ថ្នាក់ប្រើអំពើហឹង្សា ទាំងអស់នេះហើយជាកត្តា នាំអោយ    មាន ការគម្រាមគំហែង ដល់ យន្តហោះ ពេលកំពុងតែធ្វើដំណើរ នេះបើយោងតាមសម្តី លោក Janine Chapmanប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុនអាកាសចរណ៍ Sunwing ។

ជាមួយនឹងហានិភ័យទាំងនេះហើយ ក៏បានធ្វើអោយន្តហោះបង្ហំចិត្តហោះត្រលប់ក្រោយទៅកាន់ទីក្រុង Toronto ប្រទេសកាណាដា​ ខណៈស្រ្តីទាំងពីរនាក់នោះ ត្រូវបានចាប់ឃាត់ខ្លួន   ដោយឡែក បណ្តាអ្នក ដំណើរឯទៀត ត្រូវបានប្តូរជើងហោះហើរ   ដោយផ្តល់ជូននូវយន្តហោះ  មួយគ្រឿងថ្មីផ្សេងទៀត ស្រប ពេលដែលក្រុមហ៊ុន បានធ្វើការសូមអភ័យទោស ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា រឿងហេតុមួយនេះ  បាន  កើតឡើង  កាលពី អំឡុងថ្ងៃពុធម្សិលមិញនេះ ដោយយន្តហោះ យោធា ចម្បាំង របស់កងកម្លាំងការពារ  ដែន អាកាស អា មេរិកខាងជើង CF-18 ពីរគ្រឿង បានប្រញាប់ហោះទៅអមដំណើរ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរ ណ៍ Sunwing មានជើងហោះហើរ Flight 656 ហោះត្រលប់មកទីក្រុង Toronto បន្ទាប់  ពីទទួល ​បានដំ ណឹងថាមានករណីគម្រាមគំហែងដល់យន្តហោះ ។

យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធទំនាក់ទំនងសង្គមអោយដឹងថា ស្រ្តីពីរនាក់​ដែលជា ជនជាប់ចោទនោះ មានវ័យ ២០ ឆ្នាំជាង​៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news World news Breking news Unt news Canada Toronto