ក្នុងឱកាសបុណ្យឯករាជរបស់ចិន នៅក្នុងស្រុក Ningxiang (ចិនដីគោក) មានករណីដ៏សាហាវមួយបានកើតឡើង នៅពេលបុរសម្នាក់ត្រូវបានប្រពន្ធកាត់ប្រដាប់ភេទ ក្នុងពេលកំពុងគេង។
បុរសរងគ្រោះខាងលើ មានអាយុ ៣១ឆ្នាំ ចំណែកអ្នកដៃដល់ក៏មានអាយុ ៣១ឆ្នាំ ជាប្រពន្ធកូនខ្ចីរបស់ជនរងគ្រោះ។
បន្ទាប់ពីហេតុការណ៍កើតឡើង ជនរងគ្រោះជាប្ដី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។ ប៉ុន្ដែ ដោយសារអវយវៈដែលប្រពន្ធបានកាត់យកទៅនោះ មានរយៈពេលយូរ ដូច្នេះមិនអាចមានលទ្ធភាពនឹងប្រើប្រាស់បាន ទើបគ្រូពេទ្យបានសម្រេចព្យាបាលតែម្ដង ។
បុរសរងគ្រោះ ត្រូវប្រពន្ធកាត់ប្រដាប់ភេទចោល
ប្រភពព័ត៌មានឱ្យដឹងថា មូលហេតុដែលនាំឱ្យបញ្ហានេះកើតឡើង គឺដោយសារប្ដីប្រពន្ធនេះ មិនយល់ស្របគ្នាក្នុងការដាក់ឈ្មោះឱ្យកូន។ កូនស្រីច្បងរបស់ពួកគេ បានត្រូវដាក់ឈ្មោះត្រកូលតាមខាងម្ដាយ។ ដល់ខែកញ្ញាកន្លងទៅ ស្ដ្រីជាប្រពន្ធ បង្កើតបានកូនប្រុសម្នាក់ ដូច្នេះ បុរសជាប្ដីក៏ចង់ដាក់ឈ្មោះត្រកូលកូននេះ តាមគ្រួសារខាងខ្លួន ប៉ុន្ដែ ដោយសារត្រកូលខាងប្រពន្ធមិនមានកូនប្រុស ទើបពួកគេក៏ចង់ឱ្យកូននេះ មានត្រកូលដូចខាងម្ដាយទៀត។
ប៉ុន្ដែ បើតាមអ្នកភូមិនៅក្បែរខាង បានសន្និដ្ឋានថា មូលហេតុអាចបណ្ដាលមកពីស្ដ្រីជាប្រពន្ធ កំពុងស្ថិតក្នុងដំណាក់កាលកូនខ្ចី មិនអាច “ឡើងគ្រែ” ជាមួយស្វាមីបាន និងបានសង្ស័យថា ប្ដីរបស់ខ្លួនក្បាត់ចិត្ត។
មន្ដ្រីក្នុងតំបន់ម្នាក់ ឱ្យដឹងថា ៖ “ក្រោយពីហេតុការណ៍បានកើតឡើង ស្ដ្រីជាប្រពន្ធបានដាក់ប្រដាប់ភេទដែលបានកាត់នោះ ទៅក្នុងថង់ ហើយបានគេចខ្លួនជាង ៤០ម៉ោង។
ឪពុករបស់ជនរងគ្រោះ ប្រាប់ឱ្យដឹងថា ៖ “បច្ចុប្បន្ន របស់ដែលបានកាត់នោះ ត្រូវរក្សាទុកក្នុងទូរទឹកកក ប៉ុន្ដែ វាមិនមាននៅរស់នោះទេ” ។ លោកបន្ដថា កូនប្រសារធ្វើបែបនេះ គឺបំផ្លាញជីវិតកូនប្រុសគាត់អស់ហើយ។
ភាគីខាងគ្រូពេទ្យឱ្យដឹងថា ផ្នែកដែលនៅសល់ មានប្រវែងត្រឹមតែ ២សង់ទីម៉ែត្រ និងខ្វះស្បែកមួយស្រទាប់។ ប្រសិនជនរងគ្រោះ ចង់បានរូបរាងដូចដើម គឺត្រូវវះកាត់ លើកទីពីរ។
បច្ចុប្បន្ន ក្រុមនគរបាល កំពុងឃ្លាំមើលសកម្មភាពរបស់ប្រពន្ធជនរងគ្រោះ ដោយសារតែស្ដ្រីដៃដល់នេះ កំពុងស្ថិតក្នុងស្ថានភាពកូនខ្ចី។
ព័ត៌មានផ្សេងៗទៀតគួរចាប់អារម្មណ៍
កាត់"ប្រដាប់ភេទ"កូនប្រុស ដោយសារចង់បានកូនស្រី
ប្រដាប់ភេទ វែង និង ធំពេកស្មានតែកាំភ្លើងខ្លី ត្រូវបានឃាត់ខ្លួន
មិនមាន ប្រដាប់ភេទ មិនអោយធ្វើនគរបាល
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH