CamNews

មិនគួរឲ្យជឿ 

ផ្ទុះសង្គ្រាមផ្ទៃទឹក រយៈពេល មួយម៉ោង ជាលទ្ធផល ប្រមាញ់បាន ឆ្លាមយក្ស ឡើងគោក

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយញូវ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ បន្តិចអោយដឹងថា លោកJoey Polk ជាមួយនឹងភាពអត់ធ្មត់ ប្រយុទ្ធស្វិតស្វាញ ជាង ១ ម៉ោង នៅលើដែនទឹកនោះជាលទ្ធផលគាត់ បានប្រមាញ់បាន និងនាំឡើងគោក នូវបេក្ខភាព ឆ្លាមយក្ស មានទម្ងន់ ដល់ទៅ ៣៦៥ គីឡូក្រាម ខណៈមានប្រវែងដល់ទៅ ៣,៤​ ម៉ែត្រ ។

គួររំឭកថា ភាពជោគជ័យ តាមរយៈ ការប្រយុទ្ធ តស៊ូដ៏ស្វិតស្វាញមួយនេះ អាចកើតឡើងទៅបាន ខណៈមានការចូលរួមជាពិសេស ពីសំណាក់លោក Earnie Polk ត្រូវជាជីដូនមួយ ជាមួយនឹងលោក Joey Polk ជាអ្នកនេសាទ មកពីរដ្ឋ Florida សហរដ្ឋអាមេរិក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា    បេក្ខភាពបុរសចិត្តសឿងខាងលើនេះ ជាជាងការបញ្ជាក់ អោយដឹង  ពីសមិទ្ធផលស្នាដៃ របស់ខ្លួន គាត់បានព្យាយាមលាក់បាំង រឿងខាងលើនេះ តែក្នុងរយៈ ពេលមួយដ៏ខ្លី រូបភាពនៃការប្រមាញ់បាន ឆ្លាម ដាក់នៅលើរថយន្ត ភីកអាប់ របស់គាត់ នៅឯស្ថានី យ៍ប្រេងឥន្ទនៈមួយកន្លែង បានសាយភាយ និងល្បីល្បាញ ពេញអ៊ិនធើណេត។

គួរបញ្ជាក់ថា ពូជត្រីឆ្លាមប្រភេទនេះ បើតាមរបាយការណ៍ វាអាចនឹងមានការលូតលាស់ ទំហំធំអាច នឹងមានប្រវែងដល់ទៅ ៤ ម៉ែត្រ និងទម្ងន់ដល់ទៅ ៥០០ គីឡូក្រាម ឯណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Florida USA US United States Int news Breaking news Unt news