CamNews

មិនគួរឲ្យជឿ 

ភោជនីយដ្ឋាន សំណាងថ្មី ទីកន្លែងតែមួយគត់ ភ្ញៀងអង្គុយជាមួយ សពខ្មោច និង មឈូសពិត

ស្ទើរតែមិនគួរអោយជឿ ៖ ភោជនីយដ្ឋាន ប្រទេស ឥណ្ឌាមួយកន្លែង ត្រូវបានរកអោយឃើញថាព្រឺ ក្បាល និង ចម្លែកហួស ខណៈភ្ញៀវ ដែលមកជាវ របស់ញ៉ាំ នៅក្នុងហាងមួយកន្លែងនេះ ត្រូវតែ អង្គុយកៀកជាប់ទៅនឹងសាកសពមនុស្ស ពោលអាចកើតឡើងទៅបាន ខណៈ សំណង់អាគារភោ ជនីយដ្ឋានមួយកន្លែងនេះ​ សង់នៅទីទួល ជាឈាបនដ្ឋានចាស់ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌្មានបរទេស ដឹមីរ័រ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថាវត្តមាននៃហាងដ៏ចម្លែកខាងលើនេះមាន ទីតាំងនៅឯ ក្រុង Ahmadabad ប្រទេសឥណ្ឌា ស្របពេលដែលហាង មានឈ្មោះថា​ New Lucky Restaurant និងម្ចាស់ហាងមានឈ្មោះថា លោក Krishan Kutti ។

ដោយបានគិតថា ផ្នូរគឺ កត្តារួមផ្សំដ៏មាន ភាពទាក់ទាញហើយនោះ ជំនួស អោយការរើ បោះចោល គាត់ក៏បានសម្រេចចិត្ត អភិរក្ស និង ថែរក្សាវាទុក នៅទីនោះដដែល ពោល បានញ៉ាំងអោយក្រុម មនុស្ស ដែលមកហាងមួយនេះ តម្រូវអោយអង្គុយជិត ឬក្បែរ និងជុំវិញ មឈូសពិតៗ តែម្តង ។

ជាជាង ការព្រួយបារម្ភអំពីវត្តមាននៃមឈូសបុរាណទាំងនោះ បេក្ខភាពភោជនីយដ្ឋាន ដ៏ចម្លែក មួយនេះ ត្រូវបានរកអោយឃើញថា ទទួលបានការពេញនិយម ជាខ្លាំង ពោល បណ្តាអតិថិជន មិនសូវខ្វល់ ពីវត្តមាន មឈូសនោះទេ ពួកគេ គិតតែអំពីការទទួលទាន ជំនួសវិញ ។

ដោយឡែក បើតាមការអោយដឹង ពីម្ចាស់ហាងផ្ទាល់អោយដឹងថា រៀងរាល់ព្រឹក មុននឹងធ្វើការ បើកហាងលក់ជាធម្មតា ក្រុមការងារ យើងខ្ញុំ បានសម្អាត រាល់បណ្តាមឈូសស្រោបដែកទាំង នោះ និងដាក់កម្រងផ្កា ក៏ដូចជា តុបតែងផ្កាស្រស់ជាដើម ធ្វើយ៉ាងដូច្នេះ ដើម្បីជាសារមួយសរ បញ្ជាក់អោយឃើញថា ស្តែងចេញនូវការគោរពដ៏វិញ្ញាណក្ខន្ធសពទាំងនោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Unt news Breaking news Viral video India Asia Mumbai