មិនគួរអោយជឿ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
គេហទំព័របរទេស Spy កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា សត្វឆ្កែមួយ
ក្បាលត្រូវបានរកអោយឃើញថា បានជួយអាយុជីវិតក្មេងស្រីវ័យ ៣ ឆ្នាំបាត់ខ្លួនម្នាក់ ពោល
គឺតាមរយៈការផ្តល់ជាកំដៅពេញមួយយប់ ខណៈសីតុណ្ហភាព -៥ អង្សាសេ ស្របពេល
ដែលក្មេងស្រីវ័យ ៣ ឆ្នាំ ជនជាតិប៉ូឡូញរូបនេះ បានបាត់ខ្លួនពេញមួយយប់ បន្ទាប់ពីមាន
ការប្រហែសដោយនាងបានដើរវង្វេងបាត់ នៅក្នុងភូមិ Pierzwin ។
គួរបញ្ជាក់ផងដែរថា លុះព្រឹកឡើង ខណៈពេលដែលរកឃើញនាងចម្ងាយប្រមាណជា ២
ទៅ ៣ គីឡូម៉ែត្រ គេក៏ឃើញមានឆ្កែមួយក្បាលនៅនឹងក្បែរនាង ដោយបានផ្តល់ជាភាពកក់
ក្តៅពេញមួយយប់។ ភ្លាមៗនោះក៏មានការបញ្ជូនក្មេងស្រីតូចទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការ
សង្គ្រោះបន្ទាន់។ គួររំឭកផងដែរថា ក្មេងស្រីតូចរូបនេះ មានឈ្មោះថា Julia ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ spy