CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមអ្នកជួយសង្គ្រោះ រកឃើញសាកសព ២៥១នាក់ នៅតំបន់ធ្លាក់យន្តហោះ MH17

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន ២៥១នាក់ និង ៨៦ បំណែក នៃសាកសព នៅតំបន់  ដែលយន្តហោះ MH17 បានធ្លាក់ នៅល្ងាចថ្ងៃអាទិត្យ ទី  ២០  ម្សិលម្ងៃ  ហើយ ត្រូវបានរក្សាទុក    ក្នុង ទូរទឹកកក ត្រៀមដឹកតាមរថភ្លើង ចេញពីតំបន់កើតហេតុ ប៉ុន្តែរថភ្លើង ត្រូវបាន ក្រុម ឧទ្ទាមបិទផ្លូវមិនឲ្យ ចេញ  នេះបើតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅល្ងាចថ្ងៃចន្ទ ទី ២១ ម្សិលមិញនេះ ។

សូមបញ្ជាក់ថា យន្តហោះ Boeing 777    ជើង ហោះហើរ MH17 ត្រូវបានគេបាញ់ទម្លាក់ ដោយគ្រាប់មី ស៊ីល កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា កន្លងទៅ   នៅ តំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ជា តំបន់ ដែលត្រូវបាន    គ្រប់គ្រង ដោយពួក ឧទ្ទាមគាំទ្ររុស៊្សី មនុស្សចំនួន ២៩៨នាក់ជិះលើ យន្តហោះ ត្រូវស្លាប់ទាំងអស់៕

- អាន ៖ ក្រុមឧទ្ទាម ប្រចាំការ កន្លែងធ្លាក់យន្តហោះ MH17 ដាក់កំហិត ក្នុងការ ស៊ើបអង្កេត ពីក្រុម អ្នកសង្កេតការណ៍

- អាន ៖ Updated : MH17​ យន្តហោះ ម៉ាឡេស៊ី ផ្ទុះធ្លាក់ ឆេះយ៉ាងសន្ធោសន្ធៅ ទំនងមកពីការ បាញ់ទម្លាក់ ដោយម៉ីស៊ីល

- អាន ៖ ក្រុមហ៊ុនអាកាសចរណ៍ ល្បីៗលោក ឈប់ហោះហើរ លើដែនអាកាស អ៊ុយក្រែន ១ ខែ មុន MH17 ត្រូវបានបាញ់ទម្លាក់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង channelnewsasia


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17