CamNews

បាញ់ សម្លាប់មេការរបស់ក្រុមហ៊ុន ហើយបាញ់ ខ្លួនឯងតាមក្រោយ

កូន​ប្រសា​ប្រុសរបស់​ថៅកែ​​លក់​សម្ភារអគ្គិសនី​នៅក្រុមហ៊ុន លក់គ្រឿង អគ្គិសនីដ៏ធំមួយ នៅតាម
បណ្ដោយផ្លូវព្រះ មុនីវង្ស ​បាន​កើត​ទំនាស់​ជា​មួយ​បុគ្គ​លិក​របស់​ខ្លួន​ផ្នែក​គណ​នេយ្យ ហើយ​​កូន​ប្រសា​
ថៅកែ​​​នោះ បានប្រើប្រាស់ កាំភ្លើងបាញ់ប្រហារទៅលើមេការរបស់ក្រុមហ៊ុននេះ បណ្ដាលឱ្យ ស្លាប់
នៅក្នុងស្នាក់ការក្រុមហ៊ុនតែម្ដង ​ដែល​មើល​ទៅ​​ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី
​វេលាម៉ោង​១៤ ​និង​៣០​នាទី​រសៀល​​ថ្ងៃទី​១៦ ឧសភា ២០១២ ​គឺហាង ​ភី ភី ជេណឺរ៉ល លេខ​២២៨ នៅ​
ម្តុំ​វត្ត​កោះ​តាម​បណ្តោយមហា​វិថី​ព្រះ​មុនី​វ​ង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​​ដូន​ពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាបុរស​បាត់​បង់​ជីវិតឈ្មោះ​​វង្ស សុក្រឹត​សាបុត្រ ​អាយុ​៣២
​ឆ្នាំ ​ត្រូវ​ជន​ដៃដល់ឈ្មោះ​ឡុង ងួនវុទ្ធី ហៅទូច អាយុ៤៩ ឆ្នាំ ​ជា​កូន​​ប្រសា​របស់​ថៅកែ​ហាង​ខាង
លើ​នេះ​ ​បាញ់​​ចំ​ក្បាល​ និង​ខ្លួន​ស្លាប់​​ក្នុងថ្លុក​ឈាម។ ​

យោងតាមប្រភពព័ត៌មានកាសែត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះឡុង
ងួនវុទ្ធី និងវង្ស សុក្រិត តាបុត្រ ដែលស្ថិតនៅជាន់ខាងក្រោម បាន ឈ្លោះប្រកែកគ្នា ក្រោយមក
ស្រាប់ តែពួកគេអូសគ្នាឡើងទៅជាន់ទី១ ស្រាប់តែគេឮ ស្នូរ គ្រាប់កាំភ្លើងផ្ទុះឡើង ៤-៥គ្រាប់នៅ
ជាន់ ទី១ បង្ក​ឲ្យ​បុគ្គ​លិក​ និង​ភ្ញៀវ​​ក្នុង​ហាង​ភ័យ​រន្ធត់​​ញ័រដៃ​ជើង​ផ្អើល​ឆុរ​រត់​​ប្រសាច​​ចុះ​ពី ​ជាន់​​ទី១
មក​ជាន់​​ផ្ទាល់​ដី ដើម្បីគេច​ពីគ្រោះថ្នាក់​​។ ក្រោយការ ផ្ទុះអាវុធ សមត្ថកិច្ចចម្រុះជាច្រើន បានចុះ
ទៅកន្លែងកើតហេតុ ហើយធ្វើការ ឡោមព័ទ្ធមិនទាន់ហ៊ានឡើងទៅជាន់ទី១ ភ្លាមៗនោះទេ ដោយ
សារតែដឹងថា នៅជាន់ ទី១ មានមនុស្សដែលមានអាវុធនៅខាង លើនោះ។ លុះនៅម៉ោងប្រមាណ
ជិត៤ សមត្ថកិច្ច សម្រេចសម្រុកចូលឡើងទៅជាន់ទី១ ដែល ជាកន្លែងផ្ទុះអាវុធ មិនឃើញមានមនុស្ស ហើយខណៈរុករកពីបន្ទប់មួយទៅបន្ទប់មួយ គេឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុង បន្ទប់ ក្បែរ
តុការិយាល័យរបស់ខ្លួន ដោយ មានស្នាមត្រូវគ្រាប់កាំភ្លើង ដែលសាកសព នេះ ក្រោយមកត្រូវគេ
ស្គាល់ថា ឈ្មោះវង្ស សុក្រិតតាបុត្រ ជាមេការរបស់ក្រុមហ៊ុន និង សាកសពបុរសម្នាក់ទៀត ដេក
ស្លាប់នៅក្នុង បន្ទប់ទឹកចម្ងាយពីគ្នាប្រមាណ១០ម៉ែត្រ ដោយមានស្នាមត្រូវគ្រាប់កាំភ្លើងចំក្បាល
ហើយនៅក្បែរដៃ មានកាំភ្លើងខ្លីមួយដើម ដែលបុរសនេះ ត្រូវបាន គេស្គាល់ឈ្មោះឡុង ងួនវុទ្ធី។

ពេលនេះ សមត្ថ​កិច្ច​​កំពុង​ធ្វើ​កោសល្យ​វិច័យ​​ ក៏ប៉ុន្តែគ្មានប្រភពណាមួយអះអាងពីមូលហេតុ ឲ្យបាន
ច្បាស់លាស់នោះឡើយ។

 


Tags: monivong shot gun phnom penh