CamNews

ព័ត៌មានជាតិ 

Updated: គ្រោះថ្នាក់ចរាចរនៅកំពង់ស្ពឺព្រឹកមិញ អ្នកស្លាប់កើនដល់ ៥នាក់ របួស ៦៨នាក់

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញមកបញ្ជាក់ថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចររថយន្តដឹកកម្មករបុក គ្នានៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាព្រឹកមិញនេះ អ្នកស្លាប់បានកើនឡើងដល់ ៥នាក់ ខណៈអ្នករងរបួសមានចំនួន ៦៨នាក់។

នៅម៉ោងប្រមាណ ៦៖៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ រថយន្តដឹកកម្មករ-កម្មការិនី ពីរគ្រឿងបានបុកគ្នានៅលើផ្លូវ ជាតិលេខ៤១ ក្នុងភូមិជ្រៃត្រកួន ឃុំរកាកោះ ស្រុកគងពិសី ជាប់ព្រំប្រទល់នឹងស្រុកសំរោងទង។

គ្រោះថ្នាក់នេះ បណ្តាលឲ្យកម្មករ២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ស្លាប់ពេលដឹកបញ្ជូនទៅសង្រ្គោះ តែរហូមកដល់ម៉ោង ១១ព្រឹកនេះ អ្នកស្លាប់បានកើនដល់ ៥នាក់ហើយ ខណៈអ្នករងរបួសមានចំនួន ៦៨នាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងការងារ។

នៅក្នុងលិខិតនេះ ក្រសួងការងារ បានចូលរួមរំលែកនូវសេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកស្តាយ អាឡោះអាល័យ ជាទីបំផុតជា  មួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយ បង សួង​ដល់វិញ្ញាណក្ខន្ធកម្មករ-កម្មការិនី ដែលទទួលបានមរណ ភាព បានសោយសុខក្នុងសគតិភពកុំបីឃ្លៀងឃ្លាត និងជូនពរឲ្យរងរបួសបានជាសះស្បើយ។

កម្មករ-កម្មការិនី ដែលជួបគ្រោះថ្នាក់នេះ បម្រើការនៅរោងចក្រ NOUW CORP ជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប. ស.ស) ហើយជាគ្រោះថ្នាក់ការងារ រាល់ការព្យាបាលរហូតដល់ជាសះស្បើយជាបន្ទុករបស់ ប.ស.ស ។ អ្នកស្លាប់ ប.ស.ស ផ្តល់ ៤លានរៀលសម្រាប់ចាត់ចែងពិធីបុណ្យសព និងមានផ្តល់បន្ថែមទៀតនូវរបបឧបត្ថម្ភក្រុមគ្រួសារ ប្តី ប្រពន្ធ កូន ជនចាស់ជរា ឪពុក ម្តាយ ជីដូន ជីតា ជាដើម។

លោក ជាវ ប៊ុនរិទ្ធ បានឱ្យដឹងថា ខណៈពេលនេះក្រុមការងារប.ស.ស មួយចំនួនកំពុងនាំយកថវិការំលែកទុក្ខក៏ដូចជាថវិកាចាត់  ចែងបុណ្យសព ជូនដល់គ្រួសារសពកម្មករដល់ផ្ទះរបស់ពួកគេ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ត្រូវបាន ប.ស.ស បង្ហាញអត្តសញ្ញាណ ៤នាក់ហើយ ទី១- ឈ្មោះ ស៊ីម ខុម ភេទស្រី អាយុ ៣៣ឆ្នាំ រស់ភូមបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី, ទី២-ឈ្មោះ ណុប លីម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុក គងពិសី , ទី៣-ឈ្មោះ ស្រីប៉ិច រស់នៅភូមិភ្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី និងទី៤-ឈ្មោះ អ៊ីវ សុខមុំ អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រះ ម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ៕

គ្រោះថ្នាក់ចរាចរនៅកំពង់ស្ពឺ

Posted by Sheet on Monday, January 11, 2016

ផ្ដល់សិទ្ធដោយ៖ ហ្រេ្វសញ៉ូវអាស៊ី


Tags: Cambodia Social News kompong Spur