CamNews

មិនគួរឲ្យជឿ 

បះសក់ ៖ ម្ចាស់សួនសត្វឯកជន គ្រោងនឹងរស់នៅជាមួយតោកំណាចពីរក្បាល​ ក្នុងរយៈពេល ១ ឆ្នាំពេញ

មិនគួរអោយជឿ ៖ ម្ចាស់សួនសត្វឯកជនម្នាក់​ ត្រូវបានរកអោយឃើញថា មានគម្រោងរស់នៅ
ជាមួយនឹងតោកំណាចរបស់ខ្លួនដល់ទៅពីរក្បាល ក្នុងអំឡុងពេលមួយឆ្នាំពេញ គោលបំណង
ដើម្បីរកប្រាក់ឧបតម្ភ ក្នុងការទ្រទ្រង់សុខាមាលភាពរបស់ពួកវា ​ នេះបើតាមការអោយដឹងពីទំ
ព័រសារព័ត៌មានប្លែកបរទេស Odd ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ ។

គួរបញ្ជាក់ផងដែរថា លោក Alexander Pylyshenko គឺជាម្ចាស់សួនសត្វឯកជនមួយកន្លែងដែ
លមានទីតាំងនៅតំបន់ Zaporozhye ប្រទេសអ៊ុយក្រែន ។ លើសពីនេះទៅទៀត  ប្រភពសារ
ព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា កាលពីអំឡុងឆ្នាំ​ ២០១១ លោក Alex-
ander បានបំបែកឯកតគ្គកម្មរួចម្តងមកហើយ  នោះគឺ  គាត់បានចំណាយពេលដល់ទៅ ៣៥
ថ្ងៃក្នុងការរស់នៅ ជាមួយតោកំណាចរបស់ខ្លួន   ដោយមានពេលមួយនោះ   គាត់ក៏បានជូយ
បង្កើតកូនរបស់វាថែមទៀតផង។

គួររំឭកផងដែរ បើយោងតាមសម្តីលោក Alexander  បានបញ្ជាក់បន្ថែមថា គោលគំនិតចំបង
ដែលគាត់បានសំរេចចិត្តក្នុងការធ្វើបែបនេះជាលើកដំបូងក្នុងឆ្នាំ ២០១១ ក៏ព្រោះចង់រកប្រាក់
ឧបតម្ភ ពីសំណាក់អ្នកស្រឡាញ់សត្វតោពីទូទាំងពិភពលោក  ក្នុងការមើលថែទាំសុខាមាល
ភាពសត្វតោទាំងនោះ។ ដោយឡែក មកទល់នឹងពេលនេះ កាលដែលគាត់មានគម្រោងលើ
កនេះ គឺដើម្បីរកប្រាក់ឧបតម្ភដដែល ក្នុងការសាងសង់មជ្ឈមណ្ឌលគាំពារសត្វតោដែលនឹង
គម្រោងចំណាយថវិកាប្រមាណជាង ៤៥,០០០ ដុល្លារ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ odd


Tags: international news strange news unbelievable news pic