CamNews

រថយន្ត 

រថយន្ត Audi A8 ស៊េរីថ្មី ឆ្នាំ២០១៣ ទំនើប ប្តូរម៉ាស៊ីនតូចជាងមុន ស៊ីសំាងតិច

រថយន្ត Audi A8 ស៊េរីថ្មី ឆ្នាំ២០១៣ ត្រូវដាក់បង្ហាញ និង លក់ដាច់បំផុតនៅសហរដ្ឋអាមេរិក
ជានឹងការតុបតែង និង រចនាម៉ូដថ្មី មានរូបរាងស្រស់ស្អាត ជាងស៊េរីមុន។

រថយន្ត Audi A8 ស៊េរីថ្មី ត្រូវបានផ្លាស់ប្តូរនូវកំលាំងម៉ាស៊ីនតូចជាងមុន និងស៊ីសាំងតិចជាង
មុន។ រថយន្ត Audi A8 ម៉ូដែលចាស់ មានកំលាំងម៉ាស៊ីន ៨ស៊ីសំាង ៤,២លីត្រ ប៉ុន្តែ រថយន្ត
Audi A8 ម៉ូដែលថ្មី  ឆ្នាំ២០១៣ នេះ  បានផ្លាស់ប្តូរកំលាំងម៉ាស៊ីនមកត្រឹម  ៦ម៉ាស៊ីនវិញ និង
ស៊ីសំាង ៣,០លីត្រ តិចជាងម៉ូដែលចាស់ ១,២លីត្រ។ នេះគឺជាអ្វីដែលសំខាន់ សំរាប់តម្រូវ
ទៅតាមការប្រើប្រាស់របស់អតិថិជន និង អាចជួយសន្សំសំាងបាន ថែមមួយកម្រិតទៀត។

រថយន្ត Audi A8 ស៊េរីថ្មី ឆ្នាំ២០១៣ នេះ មានតំលៃចាប់ពី៧២,២០០ដុល្លារ ទៅ ១៣៤,៥០០
ដុល្លារ ($72,200 - $134,500
) នៅអាមេរិក៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ ​motortrend


Tags: Car 2013 Audi A8