យានយន្ដ៖ ក្រុមហ៊ុនលិតរថយន្ដធំប្រចាំនៅប្រទេស ឥណ្ឌា សូមធ្វើការឧទ្ទេសនាមស៊េរីថ្មីមួយ នៃម៉ូដែលទំនើប នោះគឺ Maruti Suzuki Ciaz ។
ស៊េរីថ្មី Maruti Suzuki Ciaz គឺជាជំហ៊ានដំបូងបំផុតដែល ក្រុមហ៊ុនឈានដល់កម្រិតកំពូលធ្វើការដាក់តាំងបង្ហាញ ហើយទទួលបានការចាប់អារម្មណ៍រហូតដល់បរិមាណនៃការកក់ទុកត្រឹមតែ ៣ ថ្ងៃមានចំនួនដល់ទៅ ៣០០០ កន្លែង ជាពិសេសសម្រាប់ការធ្វើសមាហរ័ណ នាំចេញក្នុងឆ្នាំ ២០១៤ នេះ។
រួបរាងដ៏ស្រស់សង្ហា និង ទំនើបឆ្នាំផងដែរនេាះ Maruti Suzuki Ciaz ត្រូវបានរចនាឡើង ចេញពីទម្រង់ដើម គឺ Maruti Suzuki SX4 ដែលស្របនិងការពេញនិយម ជាមួយនិងការសម្ដែងឡើង ក្នុងខ្សែភាពយន្ដBollywood នៅប្រទេស ឥណ្ឌា។
លក្ខណៈសម្បត្ដស្របនិងការពេញនិយមនោះគឺ Maruti Suzuki Ciaz ប្រើសមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ១.៣ liter ត្រូវទំហំម៉ាស៊ីន ៨៦ សេស និងមាន ពីរជម្រើស អាចជ្រើសយក ប្រភេទប្រើសាំងក៏បាន ម៉ាស៊ូតក៏បាន កំណត់ការជ្រើសរើសនេះ ក៏មានលក្ខណៈខុសគ្នាដែរ ប្រភេទម៉ាស៊ីនប្រើសាំង គឺ ខ្នាតរង្វាស់ ១.៤ liter តែប្រអប់លេខដៃដូចគ្នា។
លក្ខណៈខាងក្រៅ មានច្រើនព៌ណ ក្រហម ខ្មៅ និង ទឹកមាស ប៉ុន្ដែជាការពេញនិយមខ្លាំងនៅប្រទេសដើមគឺមានតែក្រហមទេ ទំនើប។ ចំណែកតម្លៃស្ថិតក្នុងទីផ្សារប្រទេសឥណ្ឌា គឺមានដល់ទៅ ៩៨០០០០ ម៉ឺន (លុយនៅប្រទេសឥណ្ឌា)។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ spritamplifier