អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែ
បានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា គ្រាន់តែម្តាយស្រវឹង
មា្នក់ក៏បានបង្កជាភាពភ្ញាក់ផ្អើលដល់ក្រុមមន្ត្រីប៉ូលីសពន្លត់អគ្គីភ័យ ដោយទូរស័ព្ទទាក់ទង
ពួកគេជាបន្ទាន់ ក្នុងការមកជួយដោះនាងចេញពីកៅអីកូនង៉ែត ក្រោយពេលបានជាប់
គាំងនៅទីនោះ ក៏ព្រោះតែស្ថិតនៅក្នុងស្ថានភាពស្រវឹង។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Serena
វ័យ ២៧ ឆ្នាំ ហើយនាងបាននិយាយបញ្ជាក់ថា ពិតជាអាម៉ាស់ខ្លាំងណាស់ ដែលបានជួប
នឹងឧបទ្ទេវហេតុចៃដន្យមួយនេះ ដល់ថ្នាក់ទូរស័ព្ទទៅក្រុមពន្លត់អគ្គីភ័យជួយសង្គ្រោះថែម
ទៀតផង៕
ដោយ ៖ ពិសី
ប្រភព ៖ Happening