CamNews

ព័ត៌មានអន្តរជាតិ 

ពលរដ្ឋ ស៊ីវិល រាប់រយនាក់​ ស្លាប់នៅតំបន់ ហ្គាសា ខណៈ ពុំមានសញ្ញាណ ថាអ៊ីស្រាអែល ឈប់វាយប្រហារ

ព័ត៌មានអន្តរជាតិ​ ៖ លេខ នៃ មនុស្ស​   ស្លាប់ ចុងក្រោយ ដែលចេញ កាលពីយប់ថ្ងៃសុក្រ ទី១១ ខែ កក្កដា ឲ្យដឹងថា ចាប់តាំងពីមានការ   វាយប្រហារដោយទ័ព អាកាសពីសំណាក់ ប្រទេសអ៊ីស្រាអែល មកលើតំបន់ Gaza Strip  នោះមក  បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ស្លាប់រហូតដល់ ១០៣ នាក់ ហើយ និង ២២នាក់ ទៀត  រងរបួស ធ្ងន់ស្រាល ។ រហូតមលកដល់ពេលនេះ ពុំទាន់មាន សញ្ញា ណា មួយថា ការវាយប្រហារនឹងត្រូវបញ្ចប់នោះទេ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានបរទេស​   បានអះអាង បន្តអោយដឹងថា  អ្វីដែលគួរឲ្យខ្លោចផ្សារ បំផុត នោះគឺក្មេង ប្រុសអាយុ ៣ឆ្នាំម្នាក់ក៏បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែក  នៅក្បែរផ្ទះរបស់ខ្លួន ស្ថិតនៅជុំរុំជនភៀសខ្លួន ហ្សាបាលៀ ភាគខាងជើងតំបន់ហ្គាសាស្ទ្រីព នោះ  ដែរកាលពីថ្ងៃ សុក្រ   ។ ចំពោះមនុស្សរង របួសទាំង ២២  នាក់ នោះ មាន ៥ នាក់ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរបំផុត ហើយកំពុង សម្រាកព្យាបាល នៅមន្ទីរក្នុង តំបន់។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃសុក្រ      ម្សិលមិញ នេះ យន្តហោះចម្បាំងរបស់ប្រទេស អ៊ីស្រាអែល បាន វាយ ប្រហារ លើ   ហ្វូង មនុស្ស ដែលកំពុងវិលត្រឡប់មកពីចូលរួមពិធីគោរព សាសនា ឥស្លាម ប្រចាំ សប្តាហ៍នៅ ភាគ ខាង ត្បូងតំបន់ហ្គាសា។ ប្រទេស  អ៊ីស្រាអែល បានអះអាង ថា រយៈពេល ៤ ថ្ងៃមកនេះ ខ្លួនបានបើក ការវាយប្រហារទៅលើទីតាំងចំនួន  ៨៥០  ដែលត្រូវ គេកំណត់ថាជា កន្លែង លាក់ខ្លួន របស់ពួកសកម្ម ប្រយុទ្ធហាម៉ាស់ និង ក្រុមសកម្មប្រយុទ្ធផ្សេង ទៀតទូទាំងតំបន់ហ្គាសា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ sfgate


Tags: Int news Unt news Breaking news World news Israel Gaza Rocket