ប្លែកៗ ៖ មហាសេដ្ឋីម្នាក់ បានចោទប្តឹង យានដ្ឋានរថយន្តមួយកន្លែង បន្ទាប់ពីរថយន្តស្ព័ត ម៉ាក Lam - borghini តម្លៃ ១លានផោនរបស់គាត់បានផ្ទុះឆេះ ខណៈមានការគម្រាមគំហែងដល់អាយុជីវិតកូនសេ ដ្ឋីរូបនេះ ដែលបានជាប់គាំងនៅក្នុងរថយន្ត ។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស ដឹមីរ័រអោយដឹងថា រថយន្ត ម៉ូដែលទំនើប ខាងលើ រង នូវការខូចខាតជាដំណំ បន្ទាប់ពីបានឆាបឆេះ នៅឯភាគខាងលិចទីក្រុងឡុងដ៍ កាលពីឆ្នាំកន្លងទៅ ។ បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា ខណៈរថយន្តម៉ូដែលនេះ ត្រូវបានផលិតឡើងតាម ចំ នួនកំណត់ត្រឹមតែ ៧៥០ គ្រឿង មហាសេដ្ឋី លោក Jon Hunt ជាស្ថាបនិក និងជានាយកប្រតិបត្តិភ្នាក់ ងារអចលនាទ្រព្យ Foxtons Estate Agents ក៏ជាម្ចាស់រថយន្តម៉ូដែលនេះ ដូចគ្នា ដែរ ស្របពេលដែល បានប្តឹងទាមទារសំណង ជាសាច់ប្រាក់ ប្រមាណ ៧០០,០០០ ផោន ។
ជាសំណាងល្អ កូនប្រុសសេដ្ឋីខាងលើ បានគេចខ្លួនបានទាន់ពេល និងរួចផុតពីសេចក្តីស្លាប់ក្នុងហេតុ ការណ៍គ្រោះថ្នាក់មួយនេះ បន្ទាប់ពីទទួលបានការអនុញ្ញាត ទទួលសោរយករថយន្តពីយានដ្ឋានជិះត្រ លប់មកផ្ទះវិញ ។
យោងតាមការ ចុះ ផ្សាយ ពីកាសែតក្នុងស្រុក Evening Standard អោយដឹងថា យានដ្ឋានដែល ជាប់ ពាក់ព័ន្ធ ជាមួយនឹង ហេតុការណ៍លើកនេះ អោយដឹងថា ខ្លួននៅតែបន្តការធ្វើអាជីវកម្មជាមួយនឹង លោក Jon Hunt ។
ដោយឡែក ដឺកាតុលាការកំពូល សរបញ្ជាក់អោយដឹងថា ៖ ជន ជាប់ចោទបានជូនដំណឹងដល់ លោក Jon Hunt អោយដឹងថា សេវាកម្ម ដែល យានដ្ឋានបម្រើជូន ដល់រថយន្តទំនើបខាងលើនោះ រួចរាល់ ហើយ រង់ចាំតែការមកយក ត្រលប់ទៅវិញតែប៉ុណ្ណោះ ។ ក្នុងរយៈពេលដ៏ខ្លី ក្រោយពី ទទួលបាន ដំ ណឹង កូនប្រុសតំណាងអោយបុរសជាឪពុក បេក្ខភាពសេដ្ឋីវ័យ ក្មេង នៅថ្ងៃទី ៥ មេសា ២០១៣ បាន ទៅយានដ្ឋានខាងលើ គោលបំណងបើករថយន្តត្រលប់មកគេហដ្ឋានវិញ ជា សំណាងអាក្រក់ នៅក្នុង ពេលដ៏ខ្លី ខណៈបើក រថយន្តឪពុកតាមបណ្តោយផ្លូវ A40 ឆ្ពោះទៅកាន់ ទីក្រុងឡុងដ៍ ម៉ាស៊ីន រថយន្ត បែរជាដំណើរការមិនល្អ ចាប់ផ្តើមឆ្លងចរន្ត និងឆាបឆេះតែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ