រថយន្ត Land Rover LR4 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្តដ៏ទំនើប ដែលមានរាងខ្ពស់
ស្រស់សង្ហា ធន់មាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ប្រកបដោយសុវត្ថិភាពខ្ពស់។
រថយន្ត Land Rover LR4 ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើងដ៏ប្រណិត ទាំងរូបរាង
ខាងក្នុង និង ខាងក្រៅប្រណិត បំពាក់ជាមួយនឹង ប្រព័ន្ធបច្ចេកវិជ្ជាថ្មីដ៏ទំនើប មាន ៨ម៉ាស៊ីន
ស៊ីសំាង ៥.០លីត្រ មានទ្វារ ៤ មានកៅអីអង្គុយខាងក្នុងធំទូលាយ។
ជាពិសេសរថយន្ត Land Rover LR4 មានបំពាក់ជាមួយនឹង ប្រព័ន្ធការពារសុវត្ថិភាព ពោង
ការពារសុវត្ថិភាព មាន ABS កៅអីសុវត្ថិភាព សំរាប់កុមារ មានបំពាក់ប្រព័ន្ធ Bluetooth និង
មានតំលៃ ៤៩,១០០ ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ motortrend