CamNews

ប្លែកៗ 

បង្ខំប្រពន្ធអោយ ស្លៀកខោដែក ចាក់សោរជាប់ ព្រោះខ្លាចមានសាហាយ

គេធ្លាប់ឃើញមានពួកជ្រុលនិយមបែប Chauvinism ដែលអោយនារីប្រើប្រាស់ខោទ្រនាប់ដែក
ដើម្បីបង្ហាញភក្ដីភាពចំពោះមនុស្សប្រុសដែលជាប្ដី។ ប៉ុន្តែទាំងនោះវាគ្រាន់តែជាប្រវត្តិសាស្រ្តតែ
ប៉ុណ្ណោះ តែក្នុងសម័យទំនើបនេះអាចមានរឿងគ្រប់បែបយ៉ាងកើតឡើង។

Sohan Lal Chauhan មកពី Indore បានប្រើប្រាស់វិធីព្រៃផ្សៃនេះចំពោះប្រពន្ធរបស់គាត់ផ្ទាល់។
ប្រពន្ធរបស់គាត់ត្រូវបានគាត់បង្ខំអោយពាក់ខោទ្រនាប់ដែកនេះមកជាង ៤ ឆ្នាំមកហើយជាចុង
ក្រោយនាងមិនអាចទ្រាំនឹងភាពអៀនខ្មះ និងគ្មានសិទ្ធិសេរីភាពនេះបាននាងក៏បានបញ្ចប់ជីរិត
របស់នាងតែម្ដងជាមួយនឹងថ្នាំពុល។

នាងត្រូវបានគេជយយសង្រ្គោះដោយបញ្ជូនទៅមន្ទីរពេទ្យហើយដោយជីវិតរបស់នាងថ្លៃផងនោះ
នាងអាចរស់រានមានជីវិតបានហើយបានប្រាប់ដល់ប៉ូលីសគ្រប់រឿងដែលបណ្ដាលអោយនាង
ហ៊ានគិតខ្លីបែបនេះ។ នាងបានប្រាប់ថាប្ដីរបស់នាងបានប្រើប្រាស់ខោទ្រនាប់ដែកមួយដែលមាន
កន្លែងចាក់សោរ ២ កន្លែងមកបង្ខំអោយនាងពាក់វារាល់ពេលដែលប្ដីរបស់នាងមិននៅផ្ទះ។

នេះគឺជាវប្បធម៏ដ៏ចាស់មួយដែលសម័យនេះមិនអាចទទួលយកបានឡើយព្រោះវាផ្ទុយ និងសិទ្ធិ
ដែលមនុស្សប្រុសនិងស្រីមានសិទ្ធិដូចគ្នា។ ប៉ូលីសបានយកកូនសោរពីបុរសជាប្ដីហើយបានដោះ
លែងនារីរងគ្រោះអោយឃ្លាតចេញពីជីវិតដ៏សែនលំបាកមួយនេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ hillpost


Tags: woman chastity belt