CamNews

យល់ដឹង 

១១ ចំណុចដែល​បុរស​ចង់ដឹងបំផុតពី​នារី

តើ​អ្នក​ដឹង​ទេ​អ្វី​ដែល​បុរស​ចាប់អារម្មណ៍​មើល​នារី​ដំបូង​បំផុត​នោះ? បើ​អ្នក​ដឹង​មុន​វា​ជា​រឿង​ល្អ​
បំផុត​ជួយ​ឲ្យ​អ្នក​ឆាប់​ទទួល​បាន​ភាព​ទាក់ទាញ​ពី​បុរស។ បុរស​តែង​ចាប់​អារម្មណ៍​លើ​នារី​ត្រង់
​ចំណុច​ផ្សេង​គ្នា​ តែ​ខាង​ក្រោម​នេះ​ជា​ចំណុច​រួម​ដែល​បុរស​ទូទៅ​អាច​នឹង​សម្លឹង​​មក​អ្នក។


១. សក់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​របស់​អ្នក
ជា​ធម្មតា​ពេល​បុរស​សម្លឹង​មើល​នារី​ ភ្នែក​របស់​គាត់​តែង​បាញ់​ចំ​មុខ​របស់​នាង​ ចង់​ដឹង​ថា​នាង​
ស្អាត​ឬ​អត់? តែ​បន្ទាប់​មក​គាត់​នឹង​ក្រឡេក​ឆ្វាច​ទៅ​មើល​សក់​របស់​នាង​។ បុរស​មួយ​ចំនួន​
យល់​ថា​សក់​អាច​ឆ្លុះ​បញ្ចាំង​ពី​សម្រស់​និង​ចរិត​របស់​នារី។ ដូច្នេះ​ត្រូវ​ច្បាស់​ថា​សក់​របស់​អ្នក
មាន​ពន្លឺ រស់រវើក​និង​មាន​ក្លិន​ក្រអូប។ ទោះ​ជា​អ្នក​រវល់​​មិន​បាន​ទៅ​ធ្វើ​ម៉ូដ​ តែ​យ៉ាង​ហោច​
ណាស់​​ត្រូវ​ច្បាស់​ថា​វា​ស្អាត​និង​មាន​របៀប។

២. ស្ទិល​ឈរ

ឈរ​បញ្ឈរ​ក្បាល​ត្រង់​និង​ត្រង់​ខ្លួន​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ទំនុក​ចិត្ត​និង​ភាព​សិចស៊ី។ ដូច្នេះ​
ត្រូវ​ព្យាយាម​ឈរ​ឲ្យ​បាន​ត្រង់​ខ្លួន​និង​ប្រយ័ត្នប្រយែង​ចំពោះ​កាយវិការ​ដៃ​ជើង​ ជា​ពិសេស​កុំ​
ឈរ​ហែក​ជើង​ឲ្យ​សោះ។

៣. មិត្ត​របស់​អ្នក
វា​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​មិត្តភ័ក្ដិ​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​ដែរ​នោះ។អ្នក​ធ្លាប់​ល ឺ​
ពាក្យ​មួយ​ឃ្លា​ថា​ត្រី​មួយ​កន្ត្រក​បើ​ស្អុយ​មួយ​គឺ​ស្អុយ​ទាំង​អស់​ទេ? បើ​មិត្ត​របស់​អ្នក​មាន​ចរិត​មិន
​សមរម្យ​មាត់​លឺៗ មិន​ចេះ​អៀនខ្មាស​ និង​ប្រើ​ពាក្យ​មិន​គួរ​គប្បី​នោះ ក្រុម​បុរស​នឹង​វាយ​តម្លៃ​
ថា​អ្នក​ក៏​ជាមនុស្ស​បែប​នឹង​ដែរ​ទោះ​ជា​អ្នក​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ។

៤. បបូរ​មាត់
ការ​ថើប​គឺ​ជា​ឱសថ​ស័ក្ដិសិទ្ធិ​ព្យាបាល​ជំងឺ​តានតឹង​អារម្មណ៍​ ហើយ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​
ឃើញ​ថា​ មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ពេល​ប្រហែល​ជា​២០១៦០នាទី​ទៅ​លើ​ការ​ថើប​ក្នុង
​មួយ​ឆាកជីវិត។ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​នោះ​ទេ​ដែល​បុរស​ចាប់​អារម្មណ៍​លើ​បបូរ​មាត់​របស់​អ្នក​
នោះ​ ព្រោះ​គាត់​ចង់​ដឹង​ថា​វា​ទន់​ឬ​រលោង? ពណ៌​ក្រហម​ឬ​ស៊ីជម្ពូ? មាន​ពន្លឺ​និង​អាច​ថើប​
បាន​ទេ?

៥.​ពេល​អ្នក​រាំ
នារី​ដែល​រាំ​បាន​ល្អ​បង្ហាញ​ពី​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ដូចជា នាង​មាន​ជំនឿ​ចិត្ត​លើ​ស្បែក
​ស្អាត​របស់​នាង នាង​ដឹង​ពី​របៀប​ធ្វើ​ឲ្យ​សប្បាយ និង​មិន​បារម្ភ​ពី​ចលនា​សុដន់​របស់​ខ្លួន។

៦.​អ្វី​ដែល​អ្នក​យក​តាម​ខ្លួន
ជឿ​ទេ​ថា កាបូប​ដៃ​ ទូរស័ព្ទ​និង​របស់​ផ្សេង​ទៀត​​អាច​បង្ហាញ​ពី​អាកប្បកិរិយា​របស់​អ្នក​បាន។
យើង​អាច​និយាយ​បាន​ថា​ នារី​ដែល​កាន់​កាបូប​ធំ​គឺ​ពោរពេញ​ដោយ​គ្រឿង​សំអាង​ ហើយ​នារី​
ដែល​កាន់​សៀវភៅ​ជា​មនុស្ស​ដែល​ស្រលាញ់​ការ​សិក្សា។

៧. ស្នាម​ញញឹម
បុរស​ពិត​ជា​ចាប់​អារម្មណ៍​នឹង​ស្នាមញញឹម​របស់​នារី​ព្រោះ​ជា​ទូទៅ​ពួក​គេ​ចង់​ដឹង​ថា​ តើ​នារី
​ម្នាក់នោះ​ញញឹម​ដោយ​ស្មោះ​ឬ​ធ្វើ​ជា​ញញឹម។ ដូច្នេះ​ត្រូវ​រៀប​ចំ​ស្នាម​ញញឹម​ឲ្យ​បាន​ល្អ​ច្បាស់​
ថា​ធ្មេញ​របស់​អ្នក​ស្អាត​គ្មាន​​អ្វី​ជាប់​ដែល​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ឡើយ។

៨. កែង​ស្បែក​ជើង
កែង​ស្បែក​ជើង​ខ្ពស់​ជា​ចំណុច​ដែល​បុរស​ចាប់​អារម្មណ៍​មួយ​ដែរ ព្រោះ​វា​បង្ហាញ​ពី​ភាព​សិច
ស៊ី​ រឹង​មាំ​និង​អង់អាច​។ យក​ល្អ​ស្បែក​ជើង​របស់​អ្នក​គួរ​តែ​មាន​ទាំង​​កែង​ខ្ពស់​និង​ទាប ​តែ​យ៉ាង​
ហោច​ណាស់​ពាក់​កែង​ខ្ពស់​ឲ្យ​បាន​២ដង​ក្នុង​មួយ​សប្ដាហ៍។

៩.​របៀប​ដែល​អ្នក​សំញែង
ការ​បង្ហាញ​ពី​ចំណុច​អង់អាច​ជា​អ្វី​ដែល​បុរស​ចាប់​អារម្មណ៍​បំផុត។ វា​ជា​ការ​ពិត​ដែល​ដំណើរ
​ដើរ​ដ៏​មាន​ទំនុក​ចិត្ត​​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​បុរស​សម្លឹង​មិន​ហ៊ាន​ព្រិច​ភ្នែក​។ តែ​មិន​ចាំបាច់​ដើរ​ដូច​
មនុស្ស​ក្រអឺតក្រទម​ឬ​ដូច​អ្នក​បង្ហាញ​ម៉ូដ​នោះ​ទេ។

១០. អត្តចរិត
ប្រហែល​នេះ​ជា​ចំណុច​សំខាន់​បំផុត​ដែល​បុរស​ត្រូវ​គិត។ នារី​ដែល​ស្អាត​តែ​មាន​ចរិត​មិន​ល្អ​គឺ​
មិន​មែន​ជា​អ្វី​ដែល​បុរស​ត្រូវ​ការ​នោះ​ទេ។ គ្មាន​បុរស​ណា​ម្នាក់​ចង់​ធ្វើ​បាប​ខ្លួន​ទ្រាំ​នឹង​ចរិត​មិន​
ល្អ​របស់​អ្នក​នោះ​ទេ។

១១. សុដន់​និង​ត្រគាក
នេះ​ជា​ចំណុច​ក្ដៅ​គគុក​ដែល​បុរស​ចង់​ដឹង​ទាក់ទង​ទៅ​នឹង​ទំហំ រូបរាង​និង​ភាព​ស្វាហាប់​ ដូច្នេះ​
នារី​កុំ​ព្រងើយ​ត្រង់​ចំណុច​នេះ​ឲ្យ​សោះ កែខៃ​យ៉ាង​ណា​ឲ្យ​បាន​ប្រសើរ​ហើយ​អាវ​ក្នុង​ក៏​មាន​
ប្រយោជន៍​សម្បើម​ដែរ​សម្រាប់​អ្នក។

ដកស្រង់ពី៖ thickfaces
ដោយ៖ រដ្ឋា

Tags: womenwomanmenlovemanlife style