CamNews

យល់ដឹង 

ស្រ្ដីមានអំណាច នឹងមាន Sex តិចជាងស្ដ្រីដទៃ

កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្តនៅសាលាវេជ្ជសាស្រ្ដសាធារណៈ Bloomberg នៃសកលវិទ្យាល័យ Johns Hopkins ក្រុង Baltimore ប្រទេស អាមេរិក បានរកឃើញអាថ៌
កំបាំង ដែលទាក់ទងនឹងសមត្ថភាពសម្រេចចិត្តដោយខ្លួនឯងរបស់ស្រ្ដីមានប្ដី ជាមួយនឹង
កម្រិតនៃការរួមភេទរបស់ពួកនាង។

ការស្រាវជ្រាវខាងលើបានបង្ហាញថា ស្រ្ដីជាប្រពន្ធដែលមានអំណាចក្នុងគ្រួសារតែងមានការ
រួមភេទមិនបានទៀងទាត់បើធៀបទៅនឹងស្ដ្រីដទៃ។ ចំណែកបុរសវិញ សមត្ថភាពនៃការ
សម្រេចចិត្តនានា មិនទាក់ទងទៅនឹងប្រការរួចភេទនោះទេ។

សាស្រ្ដាចារ្យ Michelle Hindin ប្រធានក្រុមស្រាវជ្រាវបានឱ្យដឹងថា ក្រុមរបស់លោក បានវិភាគ
ឯកសារជាច្រើនដែលបានមកពីប្រទេសចំនួន ៦ (Ghana, Malawi, Mali, Rwanda, Uganda,
Zimbabwe ) ជុំវិញពិភពលោក ។ ក្រោយមក ក្រុមរបស់គាត់ក៏បានជ្រើសរើសអ្នកចូលរួមក្នុង
ការពិសោធស្រាវជ្រាវ និងបានស្នើឱ្យអ្នកចូលរួមទាំងអស់ ប្រាប់ពី ថ្ងៃ សប្ដាហ៍ និងខែ ឆ្នាំចុង
ក្រោយដែលពួកគេបានរួមភេទ។

អ្នកចូលរួមក្នុងការស្រាវជ្រាវនេះ ក៏ត្រូវបង្ហាញពីមនុស្សដែលមានអំណាចសម្រេចចិត្តនានា
នៅក្នុងគ្រួសាររបស់ពួកគេ ដូចជា ការថែទាំសុខភាព ការចាយវាយប្រចាំថ្ងៃ ការទិញរបស់
របរដែលមានតម្លៃ ទៅសួរសុខទុក្ខញាតិមិត្តជាដើម។ កត្តាទាំងឡាយផ្សេងទៀត ដែលទាក់
ទឹននឹងអ្នកទាំងពីរក៏ត្រូវបានពិនិត្យ រួមមាន ៖ អាយុរបស់ភរិយានិងស្វាមី ស្ថានភាពសេដ្ឋកិច្ច
គ្រួសារ ភាពស្មើគ្នា ការងាររបស់ស្វាមី ព្រមទាំងរយៈពេលនៃការរៀបការរបស់ពួកគេ។

លោក Carie Muntifering សមាជិកម្នាក់នៃក្រុមស្រាវជ្រាវនេះបានថ្លែងដែរថា ការដឹងពីតួនាទី
របស់ស្រ្ដីក្នុងគ្រួសារ មានផលប៉ះពាល់បែបណាដល់ជីវិតផ្លូវភេទរបស់ពួកគេនោះ គឺជាប្រការ
សំខាន់។ មូលហេតុគឺដើម្បីការពារសិទ្ធិផ្នែកផ្លូវភេទរបស់ស្រ្ដីនិងជួយពួកគេមានជីវភាពលើ
គ្រែប្រកបដោយសុវត្ថិភាពនិងសុភមង្គលយូរអង្វែង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ TCMB

Tags: womengirlwomansexhealthfamilywifehusbandleader