CamNews

ជីវិត និងការងារ 

ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំសោះ ក្លាយជាស្រ្ដីអ្នកមានលំដាប់កំពូលនៅចិន

 
ស៊ិង្ហបុរី៖ តាមការអោយដឹងពីគេហទំព័រ AsianOne កាលពីពេលថ្មីៗនេះ បានអោយដឹងថា
លោកស្រី Wu Yajun ជនជាតិស៊ិង្ហបុរី ពេលនេះបានជាប់ក្នុងតារាង អ្នកមានទាំង ១០ក្នុង
ប្រទេសចិនហើយ។


តាមប្រភពខាងលើបានបន្ដថា លោកស្រី Wu Yajun គឺជាអតីតអ្នក សារពត៌មានម្នាក់ដ៏ល្បី
ល្បាញ។ លើសពីនេះ លោកស្រីគឺជាអ្នកបង្កើតក្រុមហ៊ុនអចលនាទ្រព្យ Rela Estate ដ៏ធំបំ
ផុតក្នុងប្រទេសចិនផងដែរ។ បន្ថែមពីលើនេះ គឺលោកស្រីក៏នៅក្រុមហ៊ុនរកស៊ីជាច្រើនផ្ទាល់
ខ្លួន នៅទីក្រុងហុងកុងទៀតផង។



តាមការអោយដឹងពីពត៌មាន chinadaily បានអោយដឹងថា លោកស្រីពេលនេះ បានចាប់ចំ
ណាត់ថ្នាក់លេខ ៩ ក្នុងចណោមមនុស្សនាក់មាន ទាំង១០ នាក់ក្នុងប្រទេសចិន ខណៈដែល
លោកស្រីមានទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៤.៤​ រយកោដិដុល្លារ។ បើតាមសម្ដីរបស់លោកស្រី
បាននិយាយថា ទោះបីជាលោកស្រីបានចំណាយពេលខ្លីបន្ដិចក៏ដោយ ប៉ុន្ដែគាត់ខំប្រឹងប្រែង
យ៉ាងខ្លាំង ទាំងកម្លាំងកាយ និងចិត្ដ ទើបអាចអោយគាត់បានមកដល់ថ្ងៃនេះ៕


ដោយ៖ នារី
ប្រភព៖ Asainone


Tags: lifestye living Yu Yajunwoman richest china