ពេលព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១១ អង្គការសង្គមស៊ីវិល បានបើកយុទ្ធនាការ១៦ថ្ងៃបំពាក់
បូពណ៌ស ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ឆ្នាំ២០១១ ក្រោមប្រធានបទ"ការអនុវត្តច្បាប់
ទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជាកាតព្វកិច្ចរបស់យើងទាំង
អស់គ្នា!" ចាប់ផ្តើមពីថ្ងៃទី២៥វិច្ឆិកា ដល់ថ្ងៃទី១០ធ្នូ ឆ្នាំ២០១១។
យុទ្ធនាការនេះ បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដា
មួយក្រុម។ ក្រោយមក យុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើងនៅគ្រប់ទីកន្លែងនៅលើ
ពិភពលោក រហូតដល់ទិវានេះ បានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិ
បានកំណត់ជាផ្លូវការ នៅថ្ងៃទី១៧ធ្នូ ឆ្នាំ១៩៩៩ ហើយនិងបានប្រកាសទទួលស្គាល់ថា
ជាទិវាអន្តរជាតិ លុបបំបាត់អំពើហិង្សាលើស្ត្រីតាមរយៈមហាសន្និបាទលើកទី៨៣ របស់
អង្គការសហប្រជាជាតិ។ សេចក្តីប្រកាសបញ្ជាក់ថា ក្នុងកំឡុងពេលនៃយុទ្ធនាការនេះ
បូពណ៌ស ត្រូវបានបំពាក់ឲ្យប្រជាពលរដ្ឋ ជាពិសេសបុរស ដែលជាសញ្ញា នៃការសន្យា
របស់ពួកគេ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។
វិធីមួយចំនួនដែលយើងម្នាក់ៗអាចធ្វើបានដើម្បីជួយចញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី
គឺ ប្រាប់ប្រជាជនថាអំពើហិង្សាលើស្រ្តី និងក្មេងស្រីមិនអាចទទួលយកបានទេ, អ្នកសង្ស័យ
ថាមានស្ត្រីណាម្នាក់ដែលត្រូវបានគេរំលោភបំពាន សូមស្តាប់គាត់ជួយគាំទ្រគាត់ហើយ
ប្រាប់គាត់ថាមានមនុស្សចាំជួយគាត់, សូមចាប់អារម្មណ៍យកចិត្តទុកដាក់ចំពោះស្ត្រី, ស្វែង
យល់អំពើហិង្សាលើស្រ្តី និអំពីមូលហេតុរបស់វា, សូមធ្វើជាគំរូនិងអប់រំក្មេងប្រុសនិងយុវជន
ថា តើត្រូវធ្វើដូចម៉្តេច ដើម្បីឲ្យក្លាយទៅជាបុរសដែលចេះគោរពសិទ្ធិ និងឲ្យតំលៃដល់ស្រ្តី
និងក្មេងស្រី, លើកទឹកចិត្ត និងជួយគាំទ្រដល់អ្នកធ្វើការក្នុងសហគមន៍ របស់អ្នកដើម្បីធ្វើការ
បញ្ចប់នូវអំពើហិង្សាគ្រប់រូបភាពលើស្រ្តី និងក្មេងស្រី, និយាយប្រាប់សមាជិកគ្រួសារ និង
សហគមន៍ អំពីថាតើអំពើហិង្សានិងសេចក្តីភ័យខ្លាចដែលកើតចេញពីអំពើហិង្សា ជះឥទ្ធិពល
លើជីវិតប្រចាំថ្ងៃរបស់ស្ត្រី និងក្មេងស្រីដូចម្តេចខ្លះ, សូមកុំប្រៀនប្រដៅកូនដោយប្រើអំពើ
ហិង្សា, សូមចិញ្ចឹមបីបាច់ថែរក្សាកូនប្រុស កូនស្រីឲ្យមានស្មើគ្នា ។ល។
ដោយ៖ ណាវី