CamNews

តារា 

ឌួង ហ្សូរីដា ទម្លាយ អាថ៌​កំបាំង នាំឲ្យជោគជ័យ លើវិថីសិល្បៈ និងការងារ

ភ្នំពេញៈ ពិធីការិនីឯករាជ្យ និងជាតារាសម្តែងមាន សម្រស់ស្រស់សោភា កញ្ញា ឌួង
ហ្សូរីដា បានចេញមុខលាត ត្រដាងអាថ៌កំបាំងមួយចំនួន ដែលនាំឲ្យរូបនាងទទួលបាន
ជោគជ័យ ទាំងលើវិថីសិល្បៈ ការសិក្សា និងមុខជំនួញ ខណៈ រូបនាងជាកូនកំពា្រឪពុក
មានតែម្តាយជាបង្គោលគ្រួសារនោះ។

ក្នុងឱកាសអញ្ជើញជាវាគ្មិននៅសិក្ខាសាលារយៈពេលពេញមួយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ
២០១៣ ស្តីពី «ការអភិវឌ្ឍ សមត្ថភាព និង អាជីពការងារ» តារាសម្តែងរាងខ្ពស់ស្រឡះ
សក់វែងរលោង ញញឹមស្រស់ ឌួង ហ្សូរីដា បានឲ្យ ដឹងថា កត្តាដែលនាំឲ្យរូបនាង ទទួល
បានជោគជ័យក្នុងអាជីពសិល្បៈ និងជំនួញ ដូចសព្វថ្ងៃនេះ រួមមាន កត្តា គ្រួសារ ខ្លួនឯង
ចំណេះដឹង ឱកាស និងកត្តាទំនាក់ទំនង។

តារាសម្តែងរូបស្រស់ កញ្ញា ឌួង ហ្សូរីដា បានថ្លែងចំពោះមុខសិក្ខាកាមចូលរួមក្នុងសិក្ខា
សាលាជាង៤០០នាក់ថា កត្តាដែលនាំឲ្យរូបនាងជោគជ័យ ដូចបច្ចុប្បន្ននេះ គឺកត្តាគ្រួសារ
ដែលរូបនាងមានលោកឪពុក ជាវេជ្ជបណ្ឌិត ហើយតែងតែអប់រំណែនាំរូបនាងតាំងតែពីតូច ហើយមានអ្នកម្តាយជាជាងកាត់ដេរសម្លៀកបំពាក់ ដ៏ជំនាញម្នាក់។ កញ្ញាបញ្ជាក់ ថា «នាង
ខ្ញុំអាចនិយាយបានថា ខ្ញុំមានសំណាង ដែលមានឪពុកជាវេជ្ជបណ្ឌិត គាត់ជាសិស្សពូកែ
អតីតភាពរបស់ គាត់ជាអ្នកធាក់ស៊ីក្លូ ជាក្មេងមកពីខេត្ត តែខិតខំសិក្សារហូតបានក្លាយជា
វេជ្ជបណ្ឌិត»។

កញ្ញាក៏បានលើកឡើងផងដែរថា សម្រស់ដែលកញ្ញាមាននេះ អាចនិយាយបានថា ជាមរតក
បន្សល់ទុកពីឪពុក ម្តាយរបស់កញ្ញា ហើយរូបសម្រស់របស់កញ្ញាមិនមានការកែច្នៃនោះទេ។
«ឪពុកម្តាយខ្ញុំ គាត់ស្អាត ដូច្នេះខ្ញុំ ក៏ ស្អាតដែរ...អ្វីដែលគាត់ផ្តល់ឲ្យ គឺជាធម្មជាតិ អ្វីដែលកេរ
ដំណែលខ្ញុំអត់បានកែប្រែទេ ខ្ញុំជាតារាអត់បានទៅប្លា ស្ទីក ឬកែមុខកែមាត់អីនោះទេ»។

កត្តានាំឲ្យតារាសម្តែងមិនសូវចូលចិត្តសិចស៊ីរូបនេះ កាន់តែទទួលបានជោគជ័យថែមទៀត
នោះ កញ្ញា បាន បញ្ជាក់ថា គឺចំណេះដឹង។ ពាក់ព័ន្ធនិងចំណេះដឹងនេះ កញ្ញាឌួង ហ្សូរីដា
បានប្រឡងជាប់បាក់ឌុបឆ្នាំ ២០០០ នៅវិទ្យាល័យស៊ីសុវត្ថិ ហើយកញ្ញាបានប្រឡងជាប់
អាហារូបករណ៍ផ្នែកភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេស IFL នាឆ្នាំ២០០១ តែត្រូវបង្ខំ
ចិត្តបោះបង់ទៅវិញ ព្រោះគិតថាមិនអំណោយផលសម្រាប់ទីផ្សារការងារ។ តែមិន មានន័យ
ថា កញ្ញាបោះបង់ចោលការសិក្សា ដែលជាប្រភពតែមួយគត់សម្រាប់អភិវឌ្ឍជីវិតនោះទេ គឺ
កញ្ញា ឌួង ហ្សូរីដា បានចាប់យកការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង នៅសាកលវិទ្យា
ល័យជាតិគ្រប់គ្រង រហូតបញ្ចប់ ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅសាកលវិទ្យា
ល័យមួយនេះ។

ពាក់ព័ន្ធនិងចំណេះដឹងដែលចាត់ទុកថា ជាកត្តាជំរុញឲ្យជីវិតជោគជ័យនេះកញ្ញា ឌួង ហ្សូរីដា
បានបញ្ជាក់ថា តាំងពីតូចមក គឺកញ្ញាទទួលបានការអប់រំ និងបណ្តុះបណ្តាលដោយផ្ទាល់ពី
លោកឪពុករបស់កញ្ញា ជាពិសេស គឺភាសាបារាំង និងភាសាអង់គ្លេស។ អ្វីដែលគួរឲ្យចាប់
អារម្មណ៍នោះ ក្នុងគ្រួសារមួយដែលគ្មានកូនប្រុស ពោល សុទ្ធតែកូនស្រី ក្នុងចំណោមបងប្អូន
៣នាក់នោះ កញ្ញា ឌួង ហ្សូរីដា ត្រូវបានឪពុករបស់កញ្ញាតាំងចិត្តថានឹងបណ្តុះបណ្តាលកញ្ញា
ដែលជាកូនទី២ ឲ្យខ្លាំងពូកែដូចជាកូនប្រុស។

កញ្ញាបញ្ជាក់ថា «ចង់និយាយថា ក្នុងគ្រួសារខ្ញុំនគរស្រីលវោ... ក្នុងគ្រួសារខ្ញុំអត់មានកូនប្រុស
ទេ ដូច្នេះឪពុកខ្ញុំ ប្តេជ្ញាថា នឹងធ្វើឲ្យខ្ញុំដូចជាមនុស្សប្រុស នេះគឺជាអ្វី ដែលឪពុកខ្ញុំផ្តល់ឲ្យ»។

កត្តាដែលកញ្ញាចាត់ទុកថា ជាការជំរុញឲ្យកញ្ញាជោគជ័យដែរនោះ គឺជំនឿចិត្តលើខ្លួនឯង។
កត្តាខ្លួនឯងនេះ កញ្ញា បានបញ្ជាក់ថា ត្រូវយកឈ្នះលើខ្លួនឯង ពោលគឺត្រូវរកឲ្យឃើញថា
តើខ្លួនឯងត្រូវការអ្វី ធ្វើអ្វី ហើយស្រឡាញ់អ្វី។ ត្រង់ចំណុចនេះ កញ្ញាបានសង្កត់ធ្ងន់ថា មុន
នឹងឲ្យគេជួយយើង គឺត្រូវជួយខ្លួនឯងជាមុនសិន។

ចំណុចសំខាន់មួយទៀត ដែលជំរុញភាពជោគជ័យក្នុងវិថីសិល្បៈ និងមុខជំនួញដែរនោះ ត្រូវ
បានតារាសម្តែង កំព្រាឪពុករូបនេះ ទម្លាយឲ្យដឹងថា គឺកត្តាទំនាក់ទំនង កត្តាទំនាក់ទំនងនេះ
ពិតជាសំខាន់ក្នុងជីវិតការងារ និងការ រស់នៅ ទាំងក្នុងបុគ្គលិក ក៏ដូចជាជាមួយមន្រ្តីអ្នកមុខ
អ្នកការជាច្រើនទៀត រហូតដល់មន្រ្តីធំៗក្នុងជួររាជរដ្ឋាភិបាល ថែមទៀតផង។ កញ្ញាបាន
បញ្ជាក់ថា «ខ្ញុំមានទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលច្រើនចំណុចទាំងនេះ ដោយសារខ្ញុំមាន
ទំនាក់ទំនងល្អ មិនមែនតារាភាពយន្ត តារាល្បីអត់មានទំនាក់ទំនងនោះទេ»។

ឌួង ហ្សូរីដា បានទម្លាយឲ្យដឹងថា បំណងដំបូងរបស់នាងពេលបញ្ចប់ថ្នាក់វិទ្យាល័យ គឺកញ្ញា
ចង់ក្លាយជាវេជ្ជ បណ្ឌិត តាមលំអានលោកឪពុករបស់កញ្ញា ព្រោះកញ្ញាបានដិតដាមក្នុងការ
ងារតាំងពីកុមារភាពតាមរយៈលោក ឪពុក តែបំណងនេះ ត្រូវខកខានព្រោះកញ្ញាប្រឡងមិន
ជាប់ ហើយកញ្ញាគ្មានបំណងចង់ចូលប្រឡូកក្នុងវិថីសិល្បៈ នោះទេ។ «ក្តីស្រមៃរបស់ខ្ញុំ គឺ
ចង់ធ្វើជាដុកឌ័រ ដូចជាឪពុក របស់ខ្ញុំអីចឹង ខ្ញុំជួយការងារឪពុករបស់ខ្ញុំតាំងពីតូច ដូចជាការ
ហុចសំឡី ខ្ញុំអត់ចេះក្លាចឈាមទេ ហើយខ្ញុំអាច ចាក់ថ្នាំបានតាំងពីតូច»។

ពាក់ព័ន្ធទៅនិងការងារវិញ កញ្ញាឌួង ហ្សូរីដា បានឲ្យដឹងថា ការងារដំបូងរបស់កញ្ញាគឺធ្វើជា
អ្នកលក់ទឹកអប់ ដោយ ទទួលបានប្រាក់ខែត្រឹមតែ៣០ដុល្លារប៉ុណ្ណោះ លុះក្រោយមកកញ្ញា
បានធ្វើការផ្នែកបម្រើសេវាកម្មនៅក្រុមទូរស័ព្ទ ចល័ត ហេលឡូ ០១៦ ដោយទទួលបាន
ប្រាក់ខែជាង១០០ដុល្លារ បន្ទាប់មកទៀតកញ្ញាបានធ្វើការងារផ្នែកអូតេស ទទួលបានប្រាក់
ខែរហូតដល់ជិត ១ពាន់ដុល្លារ។

កញ្ញា ឌួង ហ្សូរីដា ក៏បានឲ្យដឹងផងដែរ បន្ទាប់ពីកញ្ញាបានប្រលងជាប់ជាកញ្ញាឯកសាប៊ូលុច្ស
នោះ កញ្ញាក៏បានប្រ ឡូកចូលក្នុងវិស័យសិល្បៈរហូតដូចសព្វថ្ងៃនេះតែម្តង។

បច្ចុប្បន្ន ឌួង ហ្សូរីដា ជាពិធីការិនីឯករាជ្យតាមបណ្តាញទូរទស្សន៍ ពោលគឺមានជាប់កុងត្រា
ផ្តាច់មុខជាមួយប៉ុស្តិ៍ ទូរទស្សន៍ណាមួយនោះទេ។ តារារូបស្រស់ខ្ពស់ស្រឡះរូបនេះ ក៏ជា
សហគ្រិននារីវ័យក្មេងម្នាក់ ដោយបានបង្កើត ក្រុមបង្ហាញម៉ូដ Cambodia Super Model និង
ជាម្ចាស់ហាងលក់សម្លៀកបំពាក់ Zo Fasion។ មិនតែប៉ុណ្ណោះ កញ្ញាទទួលបានអនុបណ្ឌិត
ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងទទួលបានពានរង្វាន់តារា ដែលស្លៀកសម្លៀកបំពាក់ប្រពៃណី
សមជាងគេក្នុងកម្មវិធីអាណាចក្រតារា៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duong jorida entertainment khmer star