ថ្ងៃពិសេសរបស់យើងបានមកដល់ហើយ តើត្រូវធ្វើអ្វីឥឡូវនេះ? ម៉េចមិនសាកល្បងនឹង
ហាង Snow តែទឹកដោះគោឈ្ងុយឆ្ងាញ់ តំលៃសមរម្យ និងមានកន្លែងអង្គុយយ៉ាងស្រួល
សុខសាន្តដូចជានៅផ្ទះរបស់ខ្លួន។
ទោះបីទើបបានបង្កើតឡើងមិនយូរប៉ុន្មាន ប៉ុន្តែ Snow បានទទួលការគាំទ្រពីសំណាក់
ពីមិត្តយុវវ័យយ៉ាងខ្លាំង គឺដោយសារតែគុណភាពនៃភេសជ្ជៈផ្អែមឆ្ងាញ់ តែតំលៃសមរម្យ ព្រមទាំងសេវាកម្មដ៏រាក់ទាក់ រីករាយពីសំណាក់បុគ្គលិកទាំងឡាយនៅទីនេះ ។
មានទីតាំងស្ថិតនៅលើផ្លូវ ១៨៤ ផ្ទះលេខ៧ សង្កាត់ ជ័យជំនេះ នៅខាងក្រោយ ព្រះបរម
រាជវាំងដែលជាទីកន្លែងយ៉ាងកុះករ តែខាងក្នុងហាង យើងមានអារម្មណ៍ស្ងប់ សុខសាន្ត។
នៅជាន់ផ្ទាល់ដី យើងអាចអង្គុយលើកៅអីដ៏ស្រស់ស្អាត តែបើអ្នកចង់អង្គុតនៅក្តារៀបស្មារ
គឺមាននៅជាន់លើ ដែលអាចឲ្យអ្នកអង្គុយជជែក សំណះសំណាល យ៉ាងសប្បាយ ឬក៏អាច
ជាកន្លែងពិភាក្សារ កិច្ចការសាលា បានផងដែរ។
អ្វីដែលជាពិសេស នោះគឺ ក្នុងកំឡុងពេល ថ្ងៃនៃសេចក្តីស្រលាញ់ យើងមានថែមជូនជា
ពិសេស គឺទិញ៥ បាន ៧កែវ។ ហើយ free wifi សំរាប់អ្នកទាំងអស់ លេងអ៊ីនធឺណែត និងមើលព័ត៌មានរបស់ Camnews ផងដែរ។
ដោយ៖ មិនា