CamNews

ព្រិលធ្លាក់យ៉ាងខ្លាំងគ្រប់ដណ្តប់ទីក្រុងតូក្យូរបស់ជប៉ុន

តូក្យូ៖ ព្រិលធ្លាក់យ៉ាងខ្លាំងបានគ្រប់ដណ្តប់មកលើទីក្រុងតូក្យូចាប់តាំងពីយប់ថ្ងៃចន្ទ័នេះ
ដែលបង្កអោយមានការបង្អាក់ដល់ការធ្វើដំណើរនៅក្នុងទីក្រុងនេះដោយសារតែព្រិលមាន
កំរាស់ដល់ទៅ៤សង់ទីមែត្រ។
យោងតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុនបានអោយដឹងថា ព្រិលយ៉ាងច្រើននេះ
ភាគច្រើនមាននៅក្នុងតំបន់ភ្នំដែលបានបង្កអោយមានព្រិលធ្លាក់យ៉ាងក្រាស់កំរាស់៤សង់
ទីមែត្រនៅក្នុងទីក្រុងតូក្យូចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
រដ្ឋាភិបាលជប៉ុនក៏បានប្រកាសនូវការប្រុងប្រយត្ន័ផងដែរ, ដែលនៅពេលនេះមនុស្សជាង
៣០នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្រ្តីពេទ្យដើម្បីធ្វើការព្យាបាលកាលពីព្រឹកថ្ងៃអង្គារនេះ។
ផ្លូវដែកក៏ត្រូវបានពន្យាពេល៣០នាទីផងដែរខណៈពេលដែលស្ថិតនៅម៉ោងដែលមានភាព
មមាញឹក។
ជាមួយគ្នានេះដែលនៅក្នុងអាកាសយានដ្ឋាន ហាណេដាឯណោះវិញ, ជើងហោះហើរចំនួន
៦ក៏ត្រូវបានលុបចោលផងដែរនៅក្នុងព្រឹកថ្ងៃអង្គារនេះ៕

ដោយ វឌ្ឍនា
ប្រភព៖ Xihua

Tags: japansnowtokyo