CamNews

ប្លែកៗ 

ជួបជាមួយមុខម្ហូបប្រពៃណីជប៉ុន សរសៃគុយទាវធំ និងវែងបំផុត

ប្លែកៗ ជាការពិតណាស់ នៅលើពិភពលោកយើងនេះ រឿងចម្លែកៗតែងកើតមានជារឿយៗ
មិនថានៅទីកន្លែងណាមួយនោះទេ ដោយឡែក នាពេលនេះ សូមនាំអារម្មណ៍ទស្សនិកជនងាក
ក្រឡេកមកមើលមុខម្ហូបប្រពៃណីបែបជប៉ុនវិញម្តង ដែលវាមើលទៅមានរូបរាងប្លែក ស្របពេល
ដែលរសជាតិរបស់វា មើលទៅហាក់បីដូចជាទំនងឆ្ងាញ់ផងដែរ។

គួរបញ្ជាក់ផងដែរថា​  មុខម្ហូបប្រពៃណីបែបជប៉ុនមួយនេះ មានឈ្មោះថា Udon ហើយវាត្រូវបាន
ប្រជាជនជប៉ុនទទួលស្គាល់ផងដែរ ខណៈពេលដែលវាមានរសជាតិឆ្ងាញ់ជាប់ចិត្ត គួបផ្សំជាមួយ
នឹងគុយទាវសរសៃធំ ប៉ុនមេដៃ  ដែលនៅក្នុងមួយចាន  គេតម្រូវអោយដាក់តែមួយសរសៃតែប៉ុ
ណ្ណោះ។

លើសពីនេះទៅទៀត   បើយោងទៅតាមរបាយការណ៍ដដែលនេះ  ក៏បានបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា  មុខម្ហូបប្រពៃណីបែបជប៉ុន "Udon"   មានលក់  ក៏ដូចជាបំរើជូនអតិថិជន នៅក្នុង
ហាងមួយកន្លែងដែលមានឈ្មោះថា  "Tawaraya"  មានទីតាំងស្ថិតនៅក្នុងក្រុង  Kyoto លើប្រជុំ
កោះ Honshu ប្រទេសជប៉ុន៕

ដោយ ៖ ពិសី
ប្រភព ៖ Happens


Tags: international news strange entertainment