CamNews

តារា 

សាន រ័ត្នបញ្ញាស័ក្តិ វិល​មក​អុកឡុក ពិភព​សិល្បៈជា​ថ្មី ជាមួយ​នឹង​ជីវភាព​ស្ដុកស្ដម្ភ​ជាងមុន

ភ្នំពេញ៖ បើគេចាំមិនភ្លេចទេ តារាចម្រៀងប្រុសរូបរាងសង្ហា ម្ចាស់បទ "ផ្កាមួយទងប្រយោគពីរបី ឃ្លា" លោក សាន រ័ត្នបញ្ញាស័ក្តិ បានបង្ហាញវត្តមានដំបូង ស្របពេល កញ្ញា សុគន្ធ នីសា បង្ហាញ វត្តមាន នៅផលិតកម្មស្ពាកម្ញ៉ូសិក (Spark Music ) ដែលលោក ជាដៃគូឆ្លងឆ្លើយ ជាមួយគ្នា ក្នុងអាល់ ប៊ុមដំបូង ក្នុងឆ្នាំ២០០៥ ។ កាលនោះ នាង សុគន្ធ នីសា ហាក់ជាអ្នកយោង លោកឲ្យទទួល បាន ភាពល្បីល្បាញ ។ ក្រោយពេល សុគន្ធ នីសា ចាកចេញពី Spark Music លោក សាន រ័ត្នបញ្ញាស័ក្តិ ក៏នៅតែបន្តអាជីពចម្រៀង របស់លោកដដែល តែហាក់មិនសូវល្បីល្បាញ ខ្លាំងទេ ព្រោះផលិតកម្ម មិនបានរៀបចំឲ្យបានល្បីដូចគេ តែយ៉ាងណា គេនៅស្គាល់ថា លោកជាតារាចម្រៀងម្នាក់ ធ្លាប់មាន ឈ្មោះបោះសំឡេង ។

សម្រាប់រយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ លោក សាន រ័ត្នបញ្ញាស័ក្តិ បានអវត្តមាន ពីពិភពសិល្បៈ ហើយមិនត្រូវបានគេដឹងថា លោកទៅណា ឬក៏ធ្វើអ្វីនោះទេ ។ ស្រាប់តែពេលថ្មីៗនេះ ក៏បានបង្ហាញ វត្តមានជាថ្មី តាមកញ្ចក់ទូរទស្សន៍ ជាច្រើនព្រមៗគ្នា រួមមាន ស៊ីធីអិន បាយ័ន ហង្សមាស ខណៈ មួយសប្ដាហ៍ប៉ុណ្ណោះ លោកឡើងបីស្ថានីយទូរទស្សន៍ ព្រមៗគ្នា ហាក់បង្ហាញថា លោកបានវិលចូល សិល្បៈវិញហើយ ។

ស្របពេលដែល សាន រ័ត្នបញ្ញាស័ក្តិ បង្ហាញវត្តមាន លើកញ្ចក់ទូរទស្សន៍ លោកក៏បានបង្ហាញពីជីវិត ដ៏មានសុភមង្គល នឹង ស្កុកស្ដម្ភ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពិសេសលោកបានបង្ហោះរូបភាព ដំណើរកំសាន្តក្រៅប្រទេស ជាមួយភរិយារបស់លោក នឹងជាមួយកូនប្រុសម្នាក់ផងដែរ ។ សាន រ័ត្នបញ្ញាស័ក្តិ ក៏ធ្លាប់បាននិយាយ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះថា បើសិនជាអស់ពីលោកទៅ កូនប្រុសលោក នឹងស្នងតំណែងមិនខាន ព្រោះរូបគេក៏មាននិស្ស័យ ក្នុងវិស័យចម្រៀងនេះដែរ ។ បច្ចុប្បន្ននេះ លោក សាន រ័ត្នបញ្ញាស័ក្តិ ត្រូវបានគេដឹងថា កំពុងតែជ្រកក្នុងផលិតកម្មក្មេងខ្ចីមួយ ឈ្មោះថា Reload ជាមួយនឹងតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា ។

ក្នុងរូបភាពនៃការបង្ហោះ ចេញពីគណនីរបស់លោក បញ្ញាស័ក្តិ មើលទៅមិនមែន ស្ថិតក្នុងជីវភាព សាមញ្ញនោះទេ ។ មិត្តរួមអាជីពភាគច្រើន បានស្ញប់ស្ញែង លោក សាន រ័ត្នបញ្ញាស័ក្ត ជាខ្លាំង ដោយ នៅសុខៗក៏ក្លាយជាអ្នកមាន ក្នុងមួយប៉ប្រិចភ្នែក ស្ទើរមិនគួរឲ្យជឿ ខណៈអ្នកសិល្បៈជំនាន់លោកខ្លះ នៅតែតែលតោល គ្មានគោលដៅច្បាស់លាស់ នៅឡើយ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star khmer star san rothpanhasak