ក្រុមអ្នករចនាម៉ូដសក់ ស្ថិតក្រោមការបង្គាប់របស់មហាសេដ្ឋី Laurence Graff បានប្រើប្រាស់គ្រាប់ពេជ្រជាច្រើន ដែលមានតម្លៃសរុប ៥០០ លានដុល្លារ ដើម្បីលំអសក់។
កម្រងរូបថតឆ្នាំ ១៩៧០ មានតម្លៃ ១លានដុល្លារ
មហាសេដ្ឋីត្បូងពេជ្ររបស់ពិភពលោក Laurence Graff បានចំណាយប្រាក់ដោយមិនមានរារែកនោះទេ ដើម្បីបង្កើតកម្រងរូបថតពិសេស សម្រាប់ខួបអនុស្សាវរិយ ៦០ឆ្នាំនៃការប្រកបមុខជំនួញរបស់ខ្លួន។
ចំណែកកម្រងរូបថតថ្មី តម្លៃ ៥០០លានដុល្លារ
លោក Laurence Graff បានបង្កើតឡើងវិញនូវរូបភាពដ៏អស្ចារ្យ តាំងពីទសវត្សឆ្នាំ ៧០ ក្នុងនោះ តារាបង្ហាញម៉ូដមួយរូប បានប្រើប្រាស់ត្បូងពេជ្រដែលមានតម្លៃដល់ទៅ ១លានដុល្លារ ដើម្បីលំអម៉ូដសក់ ហើយបច្ចុប្បន្ន តម្លៃរបស់វាបានកើនដល់ ៥០០លានដុល្លារអាមេរិក។
ម៉ូដសក់នេះត្រូវបានលំអដោយត្បូងពេជ្រ មានតម្លៃ ៥០០លានដុល្លារ
តារាម៉ូដែល Dalia Gunther ត្រូវបានជ្រើសរើសជាអ្នកបង្ហាញកម្រងត្បូងពេជ្រដ៏ច្រើនសន្ធឹកនេះ នៅឯការិយាល័យរបស់ Laurence Graff ក្នុងក្រុង London ។ កម្រងត្បូងពេជ្រនេះ ត្រូវបានគេដាំ សម្ភារៈលំអជាពេជ្រចំនួន ២២ប្រភេទ ក្នុងនោះ មានចិញ្ចៀនពេជ្រមួយដែលមានទម្ងន់ ៥២,៧៣ carat ។
ស្នាដៃផ្សេងមួយទៀត របស់ Graff មានតម្លៃ ១០០លានដុល្លារ
ត្បូងពេជ្រដែលមានតម្លៃសរុប ៥០០លានដុល្លារនេះ រួមមាន ក្រវិលរាងបេះដូង ៥១,៥៣ carat , ត្បូងពេជ្ររាងបេះដូង ៥០,៧៦ carat , ពេជ្រពណ៌ខៀវមួយគ្រាប់ ទម្ងន់ ១០,៤៧ carat , ចិញ្ចៀនពណ៌ផ្កាឈូក ទម្ងន់ ៦,៦១ carat , ឈុតលំអកាយធ្វើអំពីពេជ្រ ៥៥០ carat ។ល។
ក្រៅពីបណ្ដាត្បូងពេជ្រសម្រាប់តុបតែងម៉ូដសក់ខាងលើ Graff ក៏បានបញ្ចេញស្នាដៃថ្មីមួយទៀត គឺ Peacock Brooch ដែលមានតម្លៃ ១០០លានដុល្លារ ក្នុងនោះមានត្បូងពេជ្រពណ៌ មានទម្ងន់ ១២០,៨១ carat ហើយពិសេសគឺគ្រាប់ពេជ្រដែលមានរាងដូចផ្លែសារី ពណ៌ខៀវ ទម្ងន់ ២០,០២ carat ។
មហាសេដ្ឋីខាងវិស័យត្បូងពេជ្រ លោក Laurence Graff
គួររំឭកថា មហាសេដ្ឋី Graff និងក្រុមហ៊ុនរបស់ខ្លួន ធ្លាប់ទទួលបានពាន់រង្វាន់ខ្ពស់បំផុត ក្នុងវិស័យកែច្នៃគ្រាប់ពេទ្យ នៅអង់គ្លេសផងដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail