ព័ត៌មានកីឡា៖ ថ្នាក់ដឹកក្រុម Chelsea ពិតជាសប្បាយចិត្ដនឹងលទ្ធប្រកួតកាលពីព្រឹកមិញ ខណៈដែលក្រុមរបស់គាត់អាចផ្ដួល Everton បាននៅនាទីគៀកបញ្ចប់ការប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការអត្ថាធិប្បាយក្នុងសន្និសិតការសែតជាមួយភ្នាក់ងារសារព័ត៌មាន ប៊ីប៊ីស៊ី គាត់អាចឆ្លើយតបបានគ្រប់សំណួរទាំងអស់ ប៉ុន្ដែសម្រាប់ ១ សំណួរចុងក្រោយ គាត់បែជាមិនឆ្លើយ ហើយថែមទាំង ដើចេញតែម្ដង ។
យោងតាមការលើកឡើងរបស់ គេហទំព័រអន្ដរជាតិមួយបានបង្ហាញថា លោក Jose Mourinho ស្រាប់តែមានប្រតិកម្មប្លែកជាមួយនឹងអ្នកការសែត ប៊ីប៊ីស៊ី ខណៈដែលគេសួរសំណួគាត់អំពីករណីរបស់កីឡាករ ខ្សែការពារ ឈ្មោះថា Branislav Ivanovic ដែលបានជាប់សង្ស័យថាកីឡាករមានចេតនា ប៉ុនប៉ងខាំស្មាកីឡាកររបស់ក្រុម Everton ស្របពេលដែល សកម្មភាពមួយនេះ ត្រូវអ្នកការសែតថតបាន ក្នុងកំឡុងក្រុមទាំង ពីរកំពុងតែមានការប៉ះទង្គិចគ្នា ។ ឥរិយាបថព្រមទាំង ទឹកមុខរបស់ Jose Mourinho នៅពេលនេាះមានភាពខុសប្លែកគ្នាឆ្ងាយណាស់ នៃនាទីដំបូងនៃការសម្ភាសន៍ ។
មួយសំណួរដែលក្រុមការងារ របស់អ្នកកាសែត ប៊ីប៊ីស៊ីសួរទៅកាន់ Jose Mourinho គឺថា តើលោកនឹងចាត់វិធានការធ្វើដូចម្ដេចដែរ ចំពោះករណីសង្ស័យថា កីឡាកររបស់លោក មានបំណងចង់ខាំភាគីម្ខាងទៀត ?
លោក Jose Mourinho សម្រាប់មួយសំណួចុងក្រោយនេះ មិនបានធ្វើការឆ្លើយតបទៅកាន់អ្នកការសែតវិញទេ ហើយថែមទាំង ដើចេញទាំងកំរោល ហើយបោះពាក្យសម្ដីចុងក្រោយថា គាត់នឿយហត់ខ្លាំងណាស់ សម្រាប់សំណួរមួយនេះ គាត់មិនអាចឆ្លើយបានទេ សុំទោផងចុះ ។ ឥរិយាបថរបស់ គាត់ពេលនោះ ទទួលរងការរិះគន់មិនតិចដែរ ខណៈដែលគាត់ធ្វើប្រងើយកន្ដើយនឹងអ្នកការសែត ដូច្នោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ http://metro.co.uk/