ប្រេស៊ីល៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ០៨
ម្សិលមិញនេះថា ប្រធានសមាគមស្រីពេស្យា នៃប្រទេសប្រេស៊ីល ចង់បានគ្រូបង្រៀនភាសា
អង់គ្លេស ជាច្រើននាក់ ដើម្បីជួយបង្រៀនដល់ស្រ្ដីរកស៊ីផ្លូវភេទ ក្នុងប្រទេសប្រេស៊ីល។
លោកស្រីប្រធាន Cida Cieira ប្រចាំក្នុងទីក្រុង Belo Horizonte បាននិយាយថា ដោយសារ
តែប្រទេសប្រេស៊ីស នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាល់ World Cup ពិភពលោកក្នុងឆ្នាំ
២០១៤នោះ ដូច្នេះ លោកស្រីពិតជាមានការព្រួយបារម្មណ៍ខ្លាំង ចំពោះភ្ងៀវបរទេស ដែលមក
ពីជុំវិញពិភពលោក ហើយត្រូវការសេវាកម្មផ្លូវភេទ ស្របពេលដែលស្រ្ដីរកស៊ី ផ្លូវភេទជាច្រើន
នាក់ មិនអាចធ្វើការ ទំនាក់ទំនងជាមួយភ្ងៀវទាំងអស់នោះបាន។
លោកស្រីបានបន្ដថា ដោយសាការរកស៊ីផ្លូវភេទ ជាមុខរបរស្របច្បាប់មួយ ក្នុងប្រទេសប្រេ
ស៊ីល ដូច្នេះទើបលោកស្រីហ៊ាននិយាយវា ដោយបើកចំហ ពីបញ្ហានេះ។ លោកស្រីបានបន្ថែម
ថា យើងមិនត្រឹមតែស្វែងរកគ្រូបង្រៀនភាសាអង់គ្លេសទេ តែយើងក៏ចង់បានលោកគ្រូផ្នែក ចិត្ដ
វិទ្យា និងវេជ្ជបណ្ឌិត ជួយបណ្ដុះបណ្ដាលពួកគេដែរ។
លោកស្រីបាននិយាយទៀតថា ការចេះអង់គ្លេសរបស់ពួកគេ គឺយ៉ាងហោចណាស់ ក៏អាច
អោយពួកគេ អាចនិយាយពីតថ្លៃជាមួយភ្ងៀវ សម្រាប់សេវាកម្មនេះដែរ។ ទោះបីជាយ៉ាងណាក៏
ដោយ ពេលនេះ គឺមានស្រ្ដីមិនតិចជាង ២០នាក់ទេ ដែលបានចុះឈ្មោះចូលរៀន ក្នុងវគ្គនេះ។
លោកស្រីបានសង្កត់ធ្ងន់ថា យើងសង្ឃឹមថា រយៈពេលខ្លីខាងមុខនេះ នឹងអាចទទួលសិស្សបាន
៤០០០នាក់ អោយចូលរៀនភាសាអង់គ្លេស ពោលគឺសម្រាប់នៅក្នុងទីក្រុង Belo Horizonte
នេះ៕
ដោយ៖ វត្ដី
ប្រភព៖ dailymail