អន្តរជាតិ ៖ លោកអ្នកច្បាស់ទេថាតើ នៅលើពិភពលោកយើងនេះ កន្លែងណាមួយដែលសាក
សមក្នុងការស្វែងរកហ្វូស៊ីលសត្វដាយនូស័រនោះ។
ជាការពិត បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស lifeslittlemysteries បានបញ្ជាក់
អោយដឹងថា ហ្វូស៊ីលសត្វដាយនូស័រ ក៏ដូចជា ផូស៊ីលពពួកសត្វមួយចំនួនផ្សេងៗ ត្រូវបានរក
ឃើញនូវម្តុំវាលខ្សាច់ខ្ពស់ ក៏ដូចជាតំបន់ដីឥតមានជីជាតិ ដែលមាននៅ អាមេរិកខាងជើងប្រទេ
សចិន និង អាហ្សង់ទីនជាដើម។
គួរបញ្ជាក់ផងដែរថា បរិស្ថានតំបន់វាលខ្សាច់ អាចរក្សានូវផូស៊ីលទាំងនោះបាន ពីពពួករុក្ខជាតិ
ដទៃទៀត ដែលអាចដុះនៅពីលើចាក់ស្រេះ ដែលជាហេតុធ្វើអោយផូស៊ីលងាយទទួលរងនូវ
ការខូចខាត ដែលនឹងមិនអាចមានអាយុកាលជាង ១០០ លានឆ្នាំនោះទេ។
លើសពីនេះទៅទៀតរបាយការណ៍ដដែលបន្ថែមថាតំបន់ដែលអាចរកហ្វូស៊ីលសត្វដាយនូស័រ
នៅល្អស្អាតបាននោះ លុះត្រាតែតំបន់នោះ ពោរពេញទៅដោយថ្មសេឌីម៉ង់ទែរ ( edimentary
rocks) ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ lifeslittlemysteries